Social Network

SoundWave ចប់​ទៅ​ដោយ​ជោគជ័យ​ ក្រោម​ដៃ​តារា​ចម្រៀង​ល្បីៗជាច្រើន

ការប្រគំតន្ត្រី SoundWave ពី The Sound Initiative បានប្រព្រឹត្តទៅបានដោយជោគជ័យកាលពីរាត្រីថ្ងៃសុក្រ កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ។

សំលេងស្រែកហ៊ោរកញ្រ្ជាវរបស់អ្នកចូលរួម អមជាមួយនឹងសម្លេងរបស់តន្ត្រីករវ័យក្មេង បានធ្វើឲ្យការប្រគំតន្ត្រីកាន់តែមានភាពរស់រវើកនិងមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ ក្រុមតូច កញ្ចនា និងតារាកិត្តិយស ដទៃក៏បានមកធ្វើឲ្យកម្មវិធីមានភាពកក្រើកដែលធ្វើឲ្យអ្នកគាំទ្រនៅរហូតដល់ចប់កម្មវិធី។

ការប្រគំតន្ត្រីមួយនេះ គឺជាការអបអរដល់ការបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់ពួកគេនៅ The Sound Initiative ដែលពួកគេមិនមែនមានតែសមត្ថភាពនោះ រីឯសម្រស់ក៏ស្រស់ផងដែរ៕

ដកស្រង់ពី៖ Sabay