Social Network

តារាល្បីផុស Instagram ម្ដងៗ អាចរកលុយច្រើនជាងអ្នកខ្លះខំរកមួយជីវិតទៅទៀត

 

ទិន្នន័យថ្មីប្រចាំឆ្នាំ ២០១៩ របស់ HopperHQ.com បានបង្ហាញថាតារាទូរទស្សន៍ Kylie Jenner

ជាប់ជាបុគ្គលរកចំណូលពីការជួលឲ្យបង្ហោះលើ Instagram មួយលើកៗបានច្រើនជាងគេ ហើយនេះជាឆ្នាំទីពីរហើយដែលតារាវ័យ ២១ ឆ្នាំ កាន់កាប់តំណែងកំពូលនេះ។

Kylie បានយកឈ្នះតារាល្បីៗផ្សេងទៀតដូចជា Beyoncé និង Taylor Swift ហើយអាចឈ្នះបងស្រីរបស់ខ្លួន Kim Kardashian ទៀតផង។ ខាងក្រោមនេះជាតារា ១០ រូបអាចរកចំណូលពីការជួលឲ្យបង្ហោះលើ Instagram បានច្រើនជាងគេ ក្នុងមួយលើក ៖

១. Kylie Jenner រកបាន ១ ២៦៦ ០០០ ដុល្លារ (មាន Follower ចំនួន ១៤១ លាននាក់)

២. Ariana Grande រកបាន ៩៦៦ ០០០ ដុល្លារ (មាន Follower ចំនួន ១៦០ លាននាក់)

៣. Cristiano Ronaldo រកបាន ៩៧៥ ០០០ ដុល្លារ (មាន Follower ចំនួន ១៧៦ លាននាក់)

៤. Kim Kardashian រកបាន ៩១០ ០០០ ដុល្លារ (មាន Follower ចំនួន ១៤៤ លាននាក់)

៥. Selena Gomez រកបាន ៨៨៦ ០០០ ដុល្លារ (មាន Follower ចំនួន ១៥៣ លាននាក់)

៦. Dwayne Johnson រកបាន ៨៨២ ០០០ ដុល្លារ (មាន Follower ចំនួន ១៥០ លាននាក់)

៧. Beyoncé Knowles រកបាន ៧៨៥ ០០០ ដុល្លារ (មាន Follower ចំនួន ១៣០ លាននាក់)

៨. Taylor Swift រកបាន ៧៤៨ ០០០ ដុល្លារ (មាន Follower ចំនួន ១១៩ លាននាក់)

៩. Neymar Jr. រកបាន ៧២២ ០០០ ដុល្លារ (មាន Follower ចំនួន ១២៣ លាននាក់)

ដកស្រង់ពី៖ Sabay