កាលពីយប់មិញនេះ Samsung បានដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនប៊ិចរបស់ខ្លួនឲ្យសាធារណៈជន គ្រប់តំបន់ទាំងអស់បានដឹងក៏ដូចជាបានបញ្ជាក់យ៉ាងច្បាស់ពីថ្ងៃ
ដែលស្មាតហ្វូនស៊េរីនេះ នឹងដាក់លក់ផ្លូវការផងដែរ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានអនុញ្ញាតឲ្យអតិថិជនតាមបណ្តាប្រទេសមួយចំនួន ធ្វើការកុម៉្មង់ទាំងពីរ ពេលដែលប្រកាសភ្លាមៗមកម្លេះ។ ដោយឡែកនៅក្នុងព្រឹកនេះ អតិថិជននៅក្នុងស្រុកខ្មែរទាំងអស់ ក៏អាចធ្វើការកុម្ម៉ង់ទុកបានដូចគ្នា នៅតាមបណ្តាហាងលក់ទូរសព្ទនានា ក្នុងស្រុកយើង។
មិនខុសទេ បន្ទាប់ពីការបង្ហាញខ្លួនរបស់ Galaxy Note 10 series រួចមក ឃើញថា ត្រកូលមួយនេះពិតជាធ្វើមនុស្សគ្រប់គ្នា ប្លែកភ្នែកខ្លាំងមែនទែន ជារចនាបថរូបរាងថ្មី មានអេក្រង់លាតកាន់តែធំ មុខងារសម្បូរបែបនៃកាមេរ៉ា និងជាពិសេសនោះ គឺ ប៊ិច S Pen ដែលភ្ជាប់មកជាមួយមុខងារ ប្រសើរជាងលើកមុន ព្រមទាំងមានរូបរាងស្រស់ស្អាត ជាងពីមុនអញ្ចឹងដែរ។ ពិតណាស់ ពេលនេះក្នុងប្រទេសយើង វាបានដាក់ឲ្យធ្វើការ Pre-order រួចរាល់ហើយ ជាមួយតម្លៃរាងធូរថ្លៃជាងទីផ្សារសាកលទៀតផង។
គួរបញ្ជាក់ថា ការកុម្ម៉ង់នេះ នឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 18 សីហាខាងមុខ ហើយស្មាតហ្វូន នឹងត្រូវធ្លាក់ដល់ដៃលោកអ្នក នៅថ្ងៃទី 20 ដល់ 22 សីហាផងដែរ។ ដូច្នេះហើយ អ្នកដែលមានចំណាប់អារម្មណ៍ ព្រមទាំងមានថវិកាគ្រប់គ្រាន់ លោកអ្នកអាចទៅធ្វើការកម្ម៉ង់ទុកបាន ចាប់ពីពេលនេះទៅ។ អញ្ចឹងហើយ ខ្ញុំគិតថា ស្មាតហ្វូនមួយនេះ សាកសមបំផុត សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ មិនថាប្រើវា ទៅលើការកំសាន្តធ្ងន់ៗ ដូចជាការលេងហ្គេម ឬមួយក៏យ៉ាងណានោះទេ។ មួយវិញទៀត បើសិនអ្នកជាបុគ្គលធ្វើការក្នុង ក្របខ័ណ្ឌរដ្ឋ ឬស្ថាប័ន ណាមួយនោះ វាកាន់តែសាកសមទៅទៀត ជាមួយ ប៊ិច S Pen ដែល Samsung ដាក់បញ្ចូលនៅក្នុងតួខ្លួននោះ។ បើសិនជា ប្រិយមិត្តទាំងអស់ចង់ជ្រៀបច្បាស់ពី លក្ខណៈសម្បត្តិរបស់វានោះ សូមចុចនៅត្រង់នេះ។
ដកស្រង់ចេញពីCamboReport