Social Network

កាមេរ៉ា 360 ដឺក្រេ GoPro Max អាច​មក​ជំនួស GoPro Fusion?

តាមប្រភព Photo Rumors យើងបានឃើញនូវរូបរាង របស់ រូបរាង កាមេរ៉ា 360 ដឺក្រេ ថ្មីដែលនឹងចេញព្រមគ្នាជាមួយនឹង GoPro Hero 8 នាខែក្រោយនេះ។ ស្របពេលដែល កាមេរ៉ា ប្រភេទ 360

ទទួលបានការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោកនោះ យើងឃើញថា GoPro នៅតែបន្តបញ្ជូលនូវមុខងារពិសេសៗ នៅលើម៉ូឌែលថ្មីៗ ជាបន្តបន្ទាប់។

តាមរយៈ រូបភាពដែល យើងទទួលបាននេះ អាចអោយដឹងថា GoPro Fusion អាចនឹងដូរឈ្មោះទៅជា GoPro Max ដែលយើងសង្កេតឃើញ វាមានបំពាក់មកជាមួយអេក្រង់ទី 2 នៅខាងក្រោយ ដូចទៅនឹង GoPro Hero 8។ បន្ថែមពី នោះ គេបានទទួលព័ត៌មានថា GoPro Max ត្រូវបានចុះបញ្ជីរួចរាល់ នៅឯក្រសួងទំនាក់ទំនង ប្រទេសជប៉ុន ដែលវាអាចនឹង មកជំនួសម៉ូឌែល GoPro Fusion ដែលបានចេញ កាលពីចុងឆ្នាំ 2017 ផងដែរ។យ៉ាងណាក៏ដោយ តាមបទពិសោធន៍ នៃការធ្វើបទ បង្ហាញពី GoPro Fusion របស់យើងកន្លងមកនោះ យើងពិតជាចង់ឃើញនូវ បទពិសោធន៍នៃ កាមេរ៉ា 360 ត្រៀមនឹងចេញនេះ ថាតើវាមានបន្ថែមនូវ លក្ខណៈសម្បត្តិថ្មីៗអ្វីខ្លះទៀតផងដែរ ទោះបីជាវាមិនទាន់ ចេញជាផ្លូវការក្តីក៏ដោយចុះ។

អានបន្ត: លេចចេញលក្ខណៈសម្បត្តិ GoPro Hero 8 មានសមត្ថភាពអាចថតវីដេអូកម្រិត 4K ក្នុងល្បឿន 120fps

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport