តារាចម្រៀងលំដាប់កំពូល Selena Gomez បានបង្ហោះរូបថតមួយសន្លឹកថតជាមួយនឹងសុនខថ្មីមួយក្បាលថ្មីមានឈ្មោះថា «Winnie» ដែលកំពុងដេកនៅលើសាឡុង។
យ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកដំបូងដែរ ដែល «Winnie» បានបង្ហាញខ្លួននៅលើ Instagram ដោយសារតែកាលពីមុន មិត្តភក្តិរបស់ Selena Gomez ក៏ធ្លាប់បានបង្ហោះរូបជាមួយសុនខនេះ ជាមួយនឹង Selena ផងដែរ។ យ៉ាងណាក្ដី Selena ក៏នៅចិញ្ចឹមសុនខចំនួន ៦ ក្បាលផ្សេងទៀត មានឈ្មោះដូចជា៖ «Willie», «Wallace», «Fina», «Chip», «Chazz», និង «Baylor Baylor»។
សុនខទាំងនោះសុទ្ធតែតារាស្រីរូបនេះរើសយកមកចិញ្ចឹមទាំងអស់៕
ដកស្រង់ពី៖ Sabay