Social Network

Lisa, BamBam និង​កំពូល​តារាថៃល្បីៗ​ជុំគ្នា​ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំឆ្នាំ

នៅថ្ងៃទី ០៣ ខែតុលា Lisa សមាជិកក្រុម BLACKPINK និង BamBam សមាជិកក្រុម GOT7 បានចូលរួមកម្មវិធីធំខួបទី ៣០របស់ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទថៃ AIS ដែលធ្វើឡើងនៅសាល Royal Paragon Hall នៅផ្សារទំនើប Siam Paragon ប្រទេសថៃ។

តារាប្រុសស្រីល្បីប្រចាំពិភព K-Pop ទាំង ២បានបង្ហាញខ្លួនជុំគ្នាយ៉ាងកម្រ ជាមួយនឹងតារាតំណាងប្រចាំប្រព័ន្ធទូរសព្ទនេះជាច្រើននាក់ទៀតដូចជា៖ Bella Ranee, Weir Sokullawat, James Jirayu, Tae Natapohn, DJ Push, Teoy Jarinporn, Mew Nittha និងតារាជាច្រើននាក់ទៀត។

កម្មវិធីកាលពីយប់មិញនេះ ពិតជាពោរពេញទៅដោយក្ដីរំភើបសម្រាប់អ្នកចូលរួម ទាំងតារាៗ ទាំងអ្នកគាំទ្រ ហើយវាបានក្លាយជាពេលវេលាអស្ចារ្យមិនអាចបំភ្លេចបាន។ ម្យ៉ាងវិញទៀត នេះក៏ជាលើកដំបូងសម្រាប់ Lisa និង Bam Bam ក្រោយចាប់ផ្ដើមល្បីឈ្មោះរៀងខ្លួនជាតារា K-Pop ទីបំផុតពួកគេបានជួបគ្នា និងរួមការងារដោយផ្ទាល់លើឆាកអស្ចារ្យមួយនេះ៕

 

 

ដកស្រង់ពី៖ Sabay