Social Network

ទីបំផុត Bo Young ព្រម​ទម្លាយថា​លួច​មាន​កូនចិត្តលើ Hyung Sik ហើយ

តួឯកស្រីក្នុងរឿង «Strong Woman Do Bong Soon» Park Bo Young បានទម្លាយអារម្មណ៍ពិតហើយថា នាងមានកូនចិត្តលួចគិតពី Park Sik តួប្រុសដែលសម្ដែងជាដៃគូជាមួយនាងក្នុងរឿងនេះ។

ស្ថិតក្នុងបទសម្ភាសមួយ Park Bo Young បានបកស្រាយដា នាងតែងលួចចាប់អារម្មណ៍លើ Park Hyung Sik តាំងតែចេញមុខដំបូងជាក្រុម ZE:A ម្ល៉េះ៖ «ខ្ញុំតែងលួចសម្លឹង Hyung Sik តាំងពីគាត់នៅចាតារាចម្រៀងក្នុងក្រុម ZE:A។ ខ្ញុំស្គាល់បទចម្រៀង និងស្រលាញ់ចេញពីចិត្ត ហើយ Hyung Sik វិញក៏តែងតែសួរខ្ញុំលេងៗ ដោយចង់ដឹងថាខ្ញុំស្គាល់បទរបស់គាត់កម្រិតណា»។

តារាស្រីរូបនេះទម្លាយជាកម្រថា Park Hyung Sik ឧស្សាហ៍ធ្វើឲ្យបេះដូងរបស់នាងលោតញាប់ខុសធម្មតាណាស់ ពេលទំនេរពីការថត។ ដឹងពីអារម្មណ៍ពិតរបស់ Bo Young ដូចនេះមិនមែនបានន័យថានាងគិតតែឯងទេ ព្រោះថា Park Hyung Sik ឯណោះវិញក៏ធ្លាប់ទម្លាយពីអារម្មណ៍ពិតចំពោះ Park Bo Young ដែរថា លោកធ្លាក់ក្នុងអន្លង់ស្នេហ៍នាង ពេលថតរឿងជាមួយគ្នា ជាពិសេសពេលមានត្រង់ឈុតថើបម្ដងៗ៕

ដកស្រង់ពី៖ Sabay