Social Network

ត្បិត​​ជា​អ្នក​សិល្បៈ ប៉ុន្តែមាន​ហេតុផល១ សាយ សៀរ៉ា ថា​មិន​យក​នារី​ក្នុង​សិល្បៈ​ធ្វើ​ជា​គូ​ជីវិត​ឡើយ!

តារាសម្ដែង និងជាតារាចម្រៀងវ័យកណ្ដាលលោក សាយ សៀរ៉ា បញ្ជាក់ថា លោកមិនយកឡើយភរិយាជាអ្នកសិល្បៈដូចគ្នា។ លោក សុខចិត្តយកអ្នករកស៊ី បើទោះបីជានារីនោះមានរូបសម្បត្ដិល្អ ឬអាក្រក់យ៉ាងណាក៏ដោយចុះ។

នៅក្នុងឱកាសដែលលោក សាយ សៀរ៉ា ចូលរួមក្នុងពិធីមង្គលការរបស់តារាសម្ដែងម៉ាក់ សែន សូនីតា កាលពីដើមខែមីនា កន្លងទៅ គេសង្កេតឃើញលោក ហាក់មានភាពកណ្ដោចកណ្ដែង និងខ្វះគូបណ្ដើរនឹងគេ។ Sabay បានសាកសួររឿងគូស្រករថា "តើលោកចង់បានគូរក្នុងពេលឆាប់ៗនេះដែរ ឬទេ?" លោកឆ្លើយថា នៅឆ្នាំ២០២១ ទើបលោកគិតរឿងនេះ ហើយដាច់ខាតលោកមិនរើសអ្នកសិល្បៈធ្វើជាគូជីវិតឡើយ។

តារាសម្ដែងមកពីកំពង់ចាមបញ្ជាក់ថា៖ “ពីមុនខ្ញុំធ្លាប់ស្រឡាញ់អ្នកសិល្បៈដែរ តែឥឡូវមិនយកទេ"។ បញ្ហានេះ ក៏មិនមែនដោយសារលោកធ្លាប់មានប្រវត្ដិស្នេហាបែកបាក់ជាមួយអ្នកសិល្បៈ ទើបធ្វើឲ្យលោករាងចាលនោះដែរ ប៉ុន្តែមកពីមានមូលហេតុផលផ្សេងទៀត។ លោកសៀរ៉ា ពន្យល់បន្ថែមថា ៖ មិនអីចឹងទេបង ពីមុនខ្ញុំធ្លាប់មានមែន តែមិនមានន័យខ្ញុំស្អប់ខ្ពើម ឬមិនចូលចិត្ដនារីសិល្បៈនោះទេ"។

សាយ សៀរ៉ា បន្តថា មូលហេតុសំខាន់ គឺលោកមិនបានស្អប់ខ្ពើមនារីដែលមានអាជីពជាអ្នកចម្រៀង ឬសម្ដែងឡើយ ប៉ុន្ដែក៏ព្រោះតែលោកស្រឡាញ់អ្នករកស៊ីជាង ព្រោះលោកមានបំណងរកស៊ីស្រាប់។ សៀរ៉ា នឹងថយពីសិល្បៈមួយរយៈ ដើម្បីរៀបការបង្កើតក្រុមគ្រួសារតួចមួយ ហើយលោកនឹងវិលចូលសិល្បៈវិញនៅថ្ងៃណាមួយប្រសិនបើនៅតែមានអ្នកគាំទ្រ៕

ដកស្រង់ពី៖ Sabay