Social Network

Dilraba, Deng Lun ឃ្លុំ​ជិត​ពេល​ទៅ​ថត​ឡើង​វិញ​ ក្រោយ​សម្រាក​មួយ​រយៈ​ព្រោះ Covid 19

ក្រោយអត់មានការងារធ្វើប៉ុន្មានខែដោយសារមេរោគ Covid 19 រាតត្បាតខ្លាំងពេក នៅពេលនេះសិល្បករចិនចាប់ផ្ដើមចេញថតឡើងវិញ ក្រោយប្រទេសនេះបានធូរស្បើយខ្លះ។

តារាសម្ដែងស្រី និងប្រុសចិនល្បីឈ្មោះរួមមាន Dilraba, Deng Lun និងតារាចម្រៀងប្រុស Yixing បានបង្ហាញវត្តមាននៅទីក្រុងប៉េកាំង ប្រទេសចិនដើម្បីថតកម្មវិធី Infinity Challenge។ នេះគឺជាសកម្មភាពទី១របស់តារាកំពុងឡើងកូដទាំង៣ ក្រោយពេលសម្រាកអស់រយៈពេលជាង២ខែ ដោយសារប្រទេសចិនមានការរាតត្បាតវីរុស Covid 19។

បង្ហាញខ្លួននៅទីតាំងថត សិល្បករទាំង៣ បានពាក់ម៉ាសយ៉ាងជិតដើម្បីការពារសុខភាពខ្លួនឯង។ ទោះបីជាត្រូវបាំងមុខស្ទើរទាំងស្រុងក៏ដោយ តែសម្រស់របស់តារាទាំង៣នៅតែលេចធ្លោខ្លាំងមិនធម្មតា។ ដោយសារការទប់ស្កាត់មេរោគបានជោគជ័យ វិស័យសិល្បៈចិនចាប់ផ្ដើមដំណើរឡើងវិញហើយ ក្រោយរាំងស្ទះជាច្រើនខែ៕

ដកស្រង់ពី៖ Sabay