Social Network

ប្លែកអារម្មណ៍ទៀតហើយ Galaxy ប្រកាសចេញបទចម្រៀង៣០បទជាប់ៗគ្នា!

ផលិតកម្ម Galaxy Navatra ប្រកាសថា ចាប់ពីថ្ងៃទី១៧ ខែមេសា ទៅ នឹងចេញបទចម្រៀងមួយថ្ងៃមួយបទ រយៈពេលមួយខែពេញ តាមរយៈChanel Yutub និង Facebook page ផ្លូវការរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ដ។

ស្ថាបនិក និងជាកវីនិពន្ធទំនុកច្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ និយាយថា ភាគច្រើន នៃបទចម្រៀងដែលត្រូវចេញទាំង៣០បទ គឺជាបទសង់ទីម៉ង់ ប៉ុន្ដែក្នុងនោះក៏មានបទញាក់ពីរបីបទដែរ។ លោកបានបញ្ជាក់ពីហេតុផល នៃការចេញបទចម្រៀងផ្ទួនៗគ្នានេះថា ផលិតកម្មចង់ផ្សព្វផ្សាយបទចម្រៀងរបស់ខ្លួនឲ្យបានច្រើន ហើយម្យ៉ាងក៏ចង់សាកល្បងផ្លាស់ប្ដូរកម្មវិធីផលិតបទចម្រៀងខ្លះដែរ ដើម្បីទិសដៅថ្ងៃខាងមុខ។

នៅដើមឆ្នាំ២០២០ នេះ កវីនិពន្ធ យឹម តាស្រង់ បានចេញបទចម្រៀងពីរោះ និងញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបទ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្តអ្នកស្ដាប់។ បទទាំងនោះមានដូចជា៖ បទ"ឡានសារ៉ែន” "អគុណធនាគារ" និងបទ"មិត្តប្រុសចេះ Marketing” ជាដើម៕

ដកស្រង់ពី៖ Sabay