Social Network

ពេលអត់ផាត់មុខមើលមិនចង់ស្គាល់ មហាសេដ្ឋីក្មេងជាងគេក្នុងលោក

ក្នុងនាមជាតារាល្បីម្នាក់ និងជាម្ចាស់ម៉ាកគ្រឿងសម្អាងដ៏ធំមួយផងដែរនោះ Kylie Jenner តែងតែប្រកាន់ខ្ជាប់ការតែងខ្លួនយ៉ាងឡូយឆាយ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតដែលគ្មាននរណាប្រៀបបាន។

ហើយគេកម្រឃើញមហាសេដ្ឋីវ័យ ២២ ឆ្នាំនេះ បង្ហាញមុខដល់មហាជន ដោយមិនមានតុបតែងមុខណាស់។ ប៉ុន្តែ Kylie Jenner បានធ្វើឲ្យគេភ្ញាក់ផ្អើលកាលពីថ្មីៗនេះ ដោយសារតែការបង្ហាញមុខលើកនេះគឺខុសពីសព្វដង មិនមានប្រើម្សៅក្រែមដើម្បីលើកសម្រស់ផ្ទៃមុខនោះឡើយ។ មុខមាត់ដែលគេថតបាននៅទីសាធារណៈគឺសឹងតែធ្វើឲ្យគេមើមិនស្គាល់ថាជា Kylie Jenner។

មិនត្រឹមតែទុកមុខឲ្យទំនេរស្អាតនោះទេ សូម្បីការស្លៀកពាក់ក៏សាមញ្ញដែរ។ មហាជនបានបញ្ចេញមតិបែបភ្ញាក់ផ្អើលជាច្រើន ដោយមានខ្លះនិយាយថា ៖ "នេះមិនមានជា Kylie ទេ។ ម្នាក់ស្រីនេះ និងមហាសេដ្ឋីស្រីនោះមិនអាចជាមនុស្សតែមួយនោះទេ៕”

ដកស្រង់ពី៖ Sabay