Social Network

សុវត្ថិឌី ធារីកា បរិច្ចាគ​ថវិកា​ជួយ​រាជ​រដ្ឋាភិបាល ទទួលបានការកោតសរសើរពីសម្ដេចតេជោ ហ៊ុន សែន

តារាចម្រៀង សុវត្ថិឌី ធារីកា ទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

កញ្ញា សុវត្ថិឌី ធារីកា បានបរិច្ចាគថវិកាចំនួន១០០ដុល្លារ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ហើយសម្ដេចបានចេញលិខិតថ្លែងអំណរគុណចំពោះកញ្ញាកាលពីថ្ងៃទី១៣ ខែមេសា។ សកម្មភាពមនុស្សធម៌ និងជួយប្រទេសជាតិក្នុងគ្រាហ៍មានគ្រោះភ័យម្ដៗ ត្រូវបានគេមើលឃើញថា សិល្បករ-សិល្បការិនីខ្មែរតែងតែលះបង់កម្លាំងកាយ និងចិត្ដ ព្រមទាំងថវិកាតាមលទ្ធភាពរបស់ពួកគេ។

សន្ដានចិត្តរបស់តារាចម្រៀងរូបស្រស់សោភា គឺកញ្ញា សុវត្ថិធី ធារីកា នាពេលនេះ គឺមិនខុសពីតារាផ្សេងទៀតដែរ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងកូវីដ-១៩៕

ដកស្រង់ពី៖ Sabay