Social Network

ច្បាស់ការ! BLACKPINK ចេញបទថ្មី​ពិសេសរួមគ្នាជាមួយ Lady Gaga

តាំងពីពេលដែលមានព័ត៌មានផ្ទុះថា BLACKPINK នឹងចេញស្នាដៃរួមគ្នាជាមួយនឹង Lady Gaga អ្នកគាំទ្រញញឹមបិទមាត់មិនជិតទេ ព្រោះថានេះជាឱកាសថ្មីមួយទៀតសម្រាប់ក្រុម K-Pop មួយនេះដែលបង្ហាញមុខកាន់តែច្រើនលើឆាកអន្តរជាតិជាមួយតារាល្បីលំដាប់ពិភពលោក។

ពេលដែលបែកធ្លាយតម្រុយថា បទចម្រៀងក្នុងអាល់ប៊ុមថ្មីរបស់ Lady Gaga អ្នកគាំទ្ររបស់ក្រុម BLACKPINK រំពឹងចង់ឲ្យព័ត៌មាននេះក្លាយជាការពិតដូចពួកគេសន្និដ្ឋាន ប៉ុន្តែចៃដន្យអីពេលនោះ YG មិនបានចេញមុខបញ្ជាក់ឡើយ។ មកដល់ពេលនេះកាន់តែច្បាស់មែនទែនហើយ ព្រោះថាពេលដែល អាល់ប៊ុមរបស់ Lady Gaga បង្ហាញលើវិបសាយ Target សម្រាប់ Pre-Order ដូចនេះបទចម្រៀងទាំងអស់ក៏ត្រូវបង្ហាញជាមួយគ្នានោះដែរ ហើយក្ដីសង្ឃឹមរបស់ BLINK ក៏ក្លាយជាការពិតមែន។

ក្នុងចំណោមបទទាំងនោះ ចម្រៀងមួយបទមានចំណងជើងថា «Sour Candy» ជាបទចម្រៀងដែល Lady Gaga ច្រៀងរួមជាពិសេសជាមួយនឹង BLACKPINK។ នេះជាស្នាដៃថ្មីមួយទៀតហើយដែល BLINKs ទន្ទឹងរង់ចាំ ក្រោយពីបទ «Kiss And Make Up» ដែល BLACKPINK ច្រៀងជាមួយ Dua Lipa ចេញកាលពីឆ្នាំកន្លងទៅ៕

ដកស្រង់ពី៖ Sabay