Social Network

រភើបទេ? IU នឹង​រួម​គ្នា​ផលិតបទ​ថ្មី​ជាមួយ​ Suga ហើយត្រៀម​ចេញ​ឆាប់ៗ

មិនយូរមិនឆាប់ស្នាដៃបទថ្មីរបស់តារាពហុជំនាញ IU នឹងចេញជាផ្លូវការ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៅទៀតនោះ ក៏នឹងមានការច្រៀងរួមជាពិសេសរវាងនាងនិង Suga (ក្រុមBTS) ផងដែរ។

IU បានប្រកាសដំណឹងល្អថា នាងនឹងត្រឡប់មកវិញឆាប់ៗជាមួយនឹងបទថ្មី ហើយនាងនឹងរួមការងារជាមួយនឹង Suga (ក្រុម BTS) ជាពិសេស។ ទាក់ទងនឹងព័ត៌មាននេះ ផលិតកម្ម EDAM របស់នាងបានបង្ហើបថា IU គ្រោងពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងស្នាដៃបទថ្មី ហើយការវិលមកវិញលើកនេះ គឺជាការបង្ហាញបទចម្រៀងលើកដំបូង បន្ទាប់ពីអាល់ប៊ុមតូច "Love Poem” ដែលបានចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

«IU នឹងចេញបទទោលថ្មីមួយទៀតនៅថ្ងៃទី ០៦ ខែឧសភា ព្រមគ្នាជាមួយនឹងវីដេអូបទចម្រៀង» ផលិតកម្ម EDAM បញ្ជាក់។ ក្រៅពីនោះក៏មានការឲ្យដឹងដែរថា IU បានថតវីដេអូបទចម្រៀងរួចរាល់អស់ហើយដែរ។ ជាមួយគ្នានោះ IU ក៏នឹងរួមការងារជាមួយនឹង Suga ប៉ុន្តែមិនអាចបញ្ជាក់បានទេថាតើ Suga ត្រឹមតែបង្ហាញស្នាដៃផលិត ឬច្រៀងជាមួយដែរនោះ មិនទាន់មានការបង្ហាញនោះទេ៕

ដកស្រង់ពី៖ Sabay