Social Network

ដើម្បីថតស្ថានីយអវកាសហោះកាត់មុខព្រះអាទិត្យ ពិតជាមិនងាយទេ

អ្នកថតរូបមានមូលដ្ឋាននៅ Los Angeles ឈ្មោះ Mack Murdoc កាលពីថ្មីៗនេះបង្កើតបាននូវរូបភាពអស្ចារ្យមួយសន្លឹកនៃដំណើរឆ្លងកាត់មុខព្រះអាទិត្យរបស់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ ISS។

Murdoc ថតដោយប្រើប្រាស់នូវកាមេរ៉ា ZWO ASI120 Monochrome និងតេឡេស្កុប SOLARMAX II 90MM DOUBLE STACK នៅ Focal Length នៃ 800mm និងប្រើប្រាស់ជើងទ្រកែវយឹតម៉ូដែល Orion Atlas EQ-G។ ដើម្បីថតរូបភាពបាន Murdoc បានរៀបចំផែនការដោយប្រុងប្រយ័ត្នជាទីបំផុត មុននឹងធ្វើដំណើរទៅកាន់វាលខ្សាច់ ដោយសង្ឃឹមថាអាចថតជាប់នូវព្រឹត្តិការណ៍ដែលមានរយៈពេលត្រឹម ០,២ វិនាទី លឿនជាងធ្មេចភ្នែកទៅហើយ។

Murdoc និយាយថា ៖ "អ្នកត្រូវដឹងថា ISS នឹងធ្វើដំណើរកាត់ព្រះអាទិត្យនាពេលណា រួចមកត្រូវស្វែងរកកូអរដោនេ និងកម្ពស់ដែលអ្នកត្រូវស្ថិតនៅ ដើម្បីស៊ីគ្នានឹង ISS និងព្រះអាទិត្យ។” ISS Transit Finder ដែលបង្កើតឡើងដោយអ្នកថតរូបប៉ូឡូញ Bartosz Wojczyński គឺជាឧបករណ៍អនឡាញឥតគិតថ្លៃមួយ ដែលគេអាចប្រើដើម្បីដឹងថានៅពេលណា និងនៅកន្លែងណា ដែលអាចថតការធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យ ឬព្រះចន្ទរបស់ ISS។

ពេលដឹងហើយ អ្នកត្រូវធ្វើដំណើរទៅកាន់ទីតាំងនោះ និងត្រៀមឧបករណ៍ទាំងអស់សម្រាប់ថត៕

ដកស្រង់ពី៖sabay