Social Network

អបអរសាទរ! Gubgib កើត​បាន​កូន​ស្រី​ម្នាក់ទៀតហើយ​ នៅព្រឹកនេះ

ព្រឹកថ្ងៃទី ០៨ ខែឧសភានេះគ្រួសារត្រកូល Hsu បានទទួលសមាជិកថ្មីហើយ ជាកូនស្រីមានឈ្មោះថា Lalina Hsu។

កូនស្រីទី ២ របស់តារាសម្ដែង Gubgib Sumonthip និង Bie Hsu បានកើតជាស្ថាពរហើយ និងមានទម្ងន់ ៣គីឡូក្រាម ហើយទាំងម្ដាយនិងកូនមានសុវត្ថិភាពល្អណាស់។

ដំណឹងល្អនេះ ត្រូវ Bie ដែលជាស្វាមីរបស់ Gubgib បង្ហោះលើគណនី Instagram ផ្ទាល់នៅម៉ោង ៩ជាងព្រឹកថ្ងៃទី ០៨ ខែឧសភា ហើយក៏មានមិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើននាំគ្នាអបអរពេញបណ្ដាញសង្គម ចំពោះគ្រួសារមួយនេះ ក៏ដូចជាស្វាគមន៍សមាជិកតូចថ្មីមួយនេះ៕

ដកស្រង់ពី៖Sabay