Social Network

ការពិត iPhone X ប្រើពេលផលិត ៥ ឆ្នាំ

ប្រធានជាន់ខ្ពសផ្នែកឌីហ្សាញរបស់ក្រុមហ៊ុន Apple លោក Jony Ive ធ្លាប់បាននិយាយថា iPhone X ចំណាយពេល៥ឆ្នាំដើម្បីផលិតទាំងបច្ចេកវិទ្យា និងការច្នៃប្រឌិតឈានទៅរកអនាគត។

អតីតអ្នកឌីហ្សាញចានបង្គន់នៅក្រុមហ៊ុន Tangerine វ័យ ៥៣ឆ្នាំរូបនេះ ធ្លាប់បាននិយាយអំឡុងផ្ដល់បទសម្ភាសន៍នៅសន្និសីទ New Yorker TechFest ថា iPhone X ជាបច្ចេកវិទ្យាដែល Apple ត្រូវចំណាយពេលផលិតដល់ទៅ ៥ ឆ្នាំ។លោកបន្ថែមថាដំណើរការផលិត iPhone X នេះ ទទួលនូវការបរាជ័យជាច្រើនលើកច្រើនសារ ប៉ុន្តែចង់ក្រោយក្រុមការងាររបស់ខ្លួននៅតែអាចជម្នះផលិតបានស្មាតហ្វូនដែលផលិតឡើងសម្រាប់អនាគត៕

ដកស្រង់ពី៖sabay