Social Network

ក្ដៅ​ៗ ក្រសួង​វប្បធម៌​ចេញ​សេចក្ដី​ណែនាំ បញ្ឈប់​ផ្សព្វផ្សាយ​សារ​ មាន​លក្ខណៈភាព​អាសអាភាស

ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃ ក្រសួងវប្បធម៌រសៀលនេះ បានចេញសេចក្តីជូនដំណឹងមួយដោយណែនាំឲ្យបញ្ឈប់ផ្សព្វផ្សាយសារគ្រប់រូបដែលមានលក្ខណៈស្រើបស្រាល អាសអាភាស អុជអាល និងប្រកាន់ពូជសាសន៍ជាដើម។

នៅក្នុងសេចក្ដីជូនដំណឹងនេះ បន្ទាប់ពីថ្មីៗនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ បានសង្កេតឃើញនូវសកម្មភាពផ្សព្វផ្សាយខ្លះ តាមរយៈគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ពិសេសអាជីវករអនឡាញ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង និងអ្នកសម្ដែងក្រៅប្រព័ន្ធជាដើមបានផ្សព្វផ្សាយពីសារជារូបភាព សំឡេង និងវីដេអូប្រកបដោយអសីលញាញ។

ការណ៍នេះ គឺខុសពីក្រមសីលធម៌បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញា និងកិត្យានុភាពជាតិជារឿយៗ។ ដូច្នេះហើយ នៅក្នុងសេចក្ដីណែនាំ ដែលចុះហត្ថលេខាដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងថា ក្នុងបរិបថដែលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ចូលរួម ថែរក្សា និងលើកកម្ពស់សុខដុមភាពនៃវិស័យសិល្បៈ វប្បធម៌នេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់នូវការផ្សព្វផ្សាយ គ្រប់រូបភាព សារជាអក្ស សំឡេង និងវីដេអូ ដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំពាក់បំពាក់ ប្រកាន់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់សង្គម ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅជាកំហិត៕

ដកស្រង់ពី៖ Sabay