Social Network

ល្បីថា​ Jin ទិញ​អគារស្នាក់នៅតម្លៃរាប់លានដុល្លារ ធ្វើជាកាដូជូនឪពុកម្ដាយ

យោងតាមសេចក្ដីរាយការណ៍នៅថ្ងៃទី ១១ ខែឧសភាបានឲ្យដឹងថា Jin សមាជិកបងគេរបស់ក្រុមចម្រៀង BTS បានជូនកាដូដល់ឪពុកម្ដាយរបស់ខ្លួនជាអគារស្នាក់នៅ (Apartmen) ១ Unit នៅ The Hill ក្នុងតំបន់ Hannam ទីក្រុងសេអ៊ូល ។

ភាគហ៊ុនសរុបក្នុងដៃរបស់ Jin គឺ ៣៥ភាគរយនៃអគារស្នាក់មួយនេះដែលគិតជាទឹកប្រាក់ដល់ទៅ ៤,២៧ពាន់លានវ៉ុន (ប្រហែល ៣,៥លានដុល្លារ)។ ទាក់ទងនឹងព័ត៌មាននេះ ភ្នាក់ងារអចលនទ្រព្យក៏បានបង្ហើបដែរថា Jin បានប្រគល់ភាគហ៊ុននេះជូនដល់ឪពុកម្ដាយ ដោយក្នុងនោះលោកជូនឪពុក ១៧ភាគរយ និង១៨ភាគរយជូនទៅម្ដាយ។

ដោយឡែកសម្រាប់ផលិតកម្ម Big Hit វិញបានបដិសេធសុំមិនធ្វើការបកស្រាយអ្វីទាំងអស់ ព្រោះនេះជារឿងឯកជនរបស់តារា៕

ដកស្រង់ពី៖Sabay