Social Network

SM ប្រកាសថ្ងៃ​ Irene និង​ Seulgi ចេញ​បទ​ថ្មី​រួមគ្នា​លើក​ដំបូង

កាលបរិច្ឆេទ្ធរបស់ក្រុមតូច Red Velvet ដែលមាន Irene និង Seulgi ជាសមាជិកត្រូវបានប្រកាសជាផ្លូវការហើយ ដោយផលិតកម្ម SM។

នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ផលិតកម្ម SM បានប្រកាសបញ្ជាក់ហើយនូវថ្ងៃដែល Irene និង Seulgi នឹងចេញអាល់ប៊ុមតូចដំបូងរួមគ្នាមានឈ្មោះថា "Monster” គឺនៅថ្ងៃទី ០៦ ខែកក្កដាខាងមុខ។ វីដេអូ Teaser របស់ក្រុមតូចនេះមានចំណងជើងថា "Two Shadows” ក៏បានចេញរួចហើយដែរ កាលពីថ្ងៃទី ២១ ខែមិថុនា។

អ្នកគាំទ្រក៏កំពុងទន្ទឹងស្នាដៃថ្មីនេះ និងរំពឹងថាពិសេស ឬអាចប្លែកខុសពីពេលពួកគេនៅជាមួយក្រុមទាំងមូល៕

 

ដកស្រង់ពី៖ Sabay