Social Network

YouTube ផ្អាកមិនឲ្យគណនីធំ៣ របស់តារាល្បីម្នាក់ រកលុយបានតទៀត

គណនីធំបីរបស់ Shane Dawson ដែលជាបុគ្គលល្បីម្នាក់ក្នុងសហគមន៍សម្រស់លើ YouTube ត្រូវបាន YouTube ផ្អាកមិនឲ្យរកប្រាក់ចំណូលពី Ads បានតទៀត ដោយមិនមានកំណត់រយៈពេលនៃការផ្អាក។

សកម្មភាពរបស់ YouTube គឺក្រោយពីវីដេអូចាស់ៗមួយចំនួននៅលើគណនីរបស់ Shane ត្រូវបានគេរកឃើញថាមានមាតិកាដែលបង្ហាញអំពីការរើសអើងពូជសាសន៍ និងមាតិកាបែបវាយប្រហារដទៃទៀត។ ជាក់ស្ដែងមានវីដេអូមួយ Shane បានបញ្ចេញមតិមិនសមរម្យ លើ Willow Smith ដែលពេលនោះនាងទើបមានវ័យ ១១ឆ្នាំ ដែលនាំឲ្យ Jada Pinkett Smith ជាម្ដាយ និង Jaden Smith ជាបងប្រុស ហៅឈ្មោះ Shane ចំៗលើបណ្ដាញ Twitter ផងដែរ។

ការផ្អាកមិនឲ្យរកចំណូលពី Ads នេះ មិនមានកំណត់រយៈពេលមែន ប៉ុន្តែនឹងមិនបិទជារៀងរហូតឡើយ។ នេះបើតាមការបញ្ជាក់របស់ The Verge។ គណនីដែលរងការប៉ះពាល់មានគណនី Shane ដែលមាន Subscriber ជាង ២២លាននាក់, គណនី Shane Dawson TV មានជាង ៨លាននាក់ និងគណនី Shane Glossin មានជិត ៤លាននាក់៕

ដកស្រង់ពី៖sabay