Social Network

រមណីយដ្ឋាន ភ្នំប្រុសភ្នំស្រី ជាសក្តានុពល ដ៏គួរទាក់ទាញ នៅខេត្តកំពង់ចាម

កំពង់ចាម៖ ភ្នំប្រុសភ្នំស្រី ជារមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្ត មានទីតាំង នៅភូមិ ត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ចម្ងាយ ៧ គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ។

បើតាមលោកតា អាចារ្យ ចន បានបញ្ជាក់ ឲ្យដឹងពីប្រវត្តិ បុរាណកាលថា កាលដើមឡើយ នៅលើទឹក ដីខ្មែរយើង គឺស្តេចស្រី ជាអ្នក សោយរាជ្យ ហើយស្តេចស្រីនោះ ក៏បានចូល ស្តីបុរស ដែលមាន រូបឆោមល្អ មករៀបអផិសេក ជាស្វាមី ។ ដូច្នេះហើយ បង្កើត ជាទំនៀម ទំលាប់ប្រពៃណី ដោយឲ្យនារី ជាអ្នកចូល ស្តីដណ្តឹង បុរសធ្វើជាស្វាមី ប្រសិនបើនារី ចាប់ចិត្ត ស្រលាញ់ បុរសម្នាក់ បើនារី មានរូបសម្បត្តិ អាក្រក់វិញនោះ គឺបុរសប្រកែក ។

លោកតា អាចារ្យ បានបញ្ជាក់ ឲ្យដឹងទៀតថា ដូច្នោះ ហើយទើបពួកស្រីៗ ប្រជុំគ្នា ដើម្បីរកវិធី កែប្រែទំនៀម ទំលាប់នោះ ចោលដោយ ពួកគេចង់ ឲ្យខាងបុរស ចូលស្តី ខាងនារី វិញម្តង ។ គិតដូចនេះ ហើយពួកស្រីៗ ក៏រកមធ្យោបាយ ទៅបបួល ពួកបុរសៗ ភ្នាល់គ្នា លើកដីពូន ធ្វើភ្នំ ដោយសន្យាថា បើបុរសលើក ដីធ្វើភ្នំ ទាបជាងនារី គឺបុរស ត្រូវតែចូល ស្តីដណ្តឹង ខាងនារី វិញម្តង ។

លោក តា ក៏បានបញ្ជាក់ពី ក្នុងរបប ប្រល័យ ពូជសាស្រ្ត ប៉ុល ពត ទីតាំង ភ្នំប្រុស-ភ្នំស្រី ជាកន្លែង ឧក្រិដ្ឋកម្ម សម្លាប់ ប្រជាជនខ្មែរ អស់រាប់ លាននាក់ ផងដែរ ។ ហើយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ត្រូវនិងថ្ងៃកាន់វេន ទី១០ នេះដែរ មានបងប្អូន ប្រជាពលរដ្ឋ មកពីសមាគមន៍ ភូមិ ត្រពាំងចារ ចំនួន ២៧គ្រួសារ និងមានកិត្តិយស ដោយមានការ ចូលរួម ក្រុមគ្រួសារ ឯកឧត្តម ឧកញា ជា សំណាង លោកជំទាវ ឧកញា សេង គាង និងលោក ឧកញា កុក ឃាង ផងដែរ ដែលអញ្ជើញ មកពីរាជធានីភ្នំពេញ ។

ក្នុងពិធីបុណ្យ កាន់បិណ្ឌនេះដែរ យើងពិនិត្យ ឃើញថា អាជ្ញាធរ ខេត្តកំពង់ចាម ក៏រៀបចំកម្លាំង មានកងរាជ អាវុធហត្ថ នគរបាល និងប៉ូលីស ទេសចរ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ៕