Social Network

Toyota ប្រកាសចេញឡាន Corolla ជាប្រភេទ SUV ខ្នាតតូច ជាផ្លូវការ

Toyota បានប្រកាសចេញរថយន្ត SUV ខ្នាតតូចថ្មីសម្រាប់លក់លើទីផ្សារប្រទេសថៃមុនគេ ដែលជាម៉ូដែល Toyota Corolla Cross ដែលមានផលិតឡើងប្រើប្រាស់គ្រោងឆ្អឹង TGNA-C ថ្មីរបស់ក្រុមហ៊ុន។រូបរាងខាងមុខរបស់ Corolla Cross មើលទៅស្រដៀងនឹង Corolla ប្រភេទផ្សេងទៀតដែរ ជាពិសេសត្រង់អំពូលភ្លើង LED ដែលមានស្រួច។

ចំណែកផ្នែកខាងក្រោយហាក់កាត់ទៅរថយន្ត Toyota RAV4 ជំនាន់ថ្មីទៅវិញ។ ឯផ្នែកខាងក្នុងវិញមានលក្ខណៈស្រដៀងនឹង Corolla ប្រភេទ Hatchback គឺមានអេក្រង់ Touchscreen ទំហំធំនៅចំកណ្ដាល និងមានកុងទ័រឌីជីថលជាដើម។

Corolla Cross ដែលលក់នៅប្រទេសថៃ មានជម្រើសម៉ាស៊ីន ១,៨លីត្រ កម្លាំង ១៤០សេះ ដែលប្រើប្រព័ន្ធបើកបរវិលកង់មុខ។ វាក៏មាននូវជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំដោយម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ កម្លាំង ៩៨សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ៧២សេះបន្ថែមទៀត។ការលក់រថយន្ត Corolla Cross នេះនឹងចាប់ផ្ដើមមុនគេក្នុងប្រទេសថៃ ចាប់ពីខែកក្កដានេះ ហើយ Toyota ក៏មានគម្រោងបញ្ចេញលក់វានៅលើទីផ្សារដទៃទៀតផងដែរ៕

ដកស្រង់ពី៖sabay