Social Network

Galaxy Note20 នឹងមានតម្លៃធូរជាង Galaxy Note10

កាលពីឆ្នាំមុន Samsung បានបញ្ចេញលក់ Galaxy Note10 ក្នុងតម្លៃ ១,២៥លានវ៉ុន និង Note10+ តម្លៃ ១,៥លានវ៉ុន នៅទីផ្សារកូរ៉េខាងត្បូង។

ឆ្នាំនេះតម្លៃរបស់ Galaxy Note ជំនាន់ថ្មីនឹងមានការចុះថ្លៃបន្តិចបន្តួច។បើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Naver បានឲ្យដឹងថា Note20 និង Note20+ នឹងមានតម្លៃធូរជាងមុន ៥ម៉ឺនវ៉ុន ដែលស្មើនឹងប្រមាណ ៤០ដុល្លារអាមេរិក។ ការចុះផ្សាយនេះគឺខុសគ្នាពីការរំពឹងទុករបស់អ្នកវិភាគ ដែលគេបានព្យាករណ៍ថា Galaxy Note ជំនាន់ថ្មី នឹងមានតម្លៃលើសជំនាន់មុន ៥ម៉ឺនដុល្លារ។

គួរដឹងថាពេលចេញលក់នៅអាមេរិក Galaxy Note10 មានតម្លៃ ៩៥០ដុល្លារ និង Note10+ មានតម្លៃ ១១០០ដុល្លារ។ ការចុះផ្សាយរបស់ Naver មិនបានបញ្ជាក់ថាការចុះថ្លៃនេះ នឹងមាននៅលើទីផ្សារផ្សេងដែរឬយ៉ាងណានោះទេ៕

ដកស្រង់ពី៖sabay