ទំនងរំខានដោយ ខូវីដ ១៩ ផង ខ្ជិលទៅឆ្ងាយចាយលុយច្រើនផង គង់ ចាន់ស្រីមុំ នៅថ្មីៗនេះ បាននាំស្វាមី និងកូនស្រីទៅកសាងអនុស្សាវរីយផ្អែមល្ហែមនៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។
ទិដ្ឋភាពនោះ គឺស្ថិតនៅលើកោះសង្សារដ៏ល្បី និងមានសម្រស់ស្រស់ស្អាតរបស់កម្ពុជា។ ទិដ្ឋភាពនេះ តារាស្រី និងជាអ្នកជំនួញវ័យក្មេងមួយរូបបានអះអាងថា នាងធ្វើដើម្បីបន្ថែមសម្រស់ឲ្យជីវិត ដែលមិនត្រឹមតែរស់ដើម្បីតែធ្វើការងារ រកស៊ីប៉ុណ្ណោះទេ គឺត្រូវរកពេលចងក្រងអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់ផងដែរ។
ស្រីមុំ បានបញ្ចេញរូបភាពជាច្រើនជុំវិញដំណើររបស់ក្រុមគ្រួសារនាងទៅកាន់តំបន់កោះរបស់កម្ពុជា ស្របពេលដែលប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រមួយចំនួនរបស់នាង បានលាន់មាត់សរសើរថា ស្រីមុំនៅតែស្រស់ស្អាត បើទោះជាមានកូនម្នាក់ទៅហើយក្ដី។
ឯខ្លះទៀតសរសើរពីអាល់ប៊ុមរូបភាពរបស់តារាស្រីតែម្ដងថា ស្អាត និងមើលទៅពោរពេញដោយសុភមង្គល។ តោះ...ទស្សនាលំហែនៅលើដីកោះដ៏ស្រស់ស្អាតរបស់កម្ពុជាជាមួយ គង់ ចាន់ស្រីមុំ ទាំងអស់គ្នា!
ដកស្រង់ពី៖ Sabay