ត្បូងឃ្មុំ៖ ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជា ទាំងមូល នាំគ្នាប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយនាំគ្នា ទៅទីវត្តអារាមនានា ដើម្បីធ្វើបុណ្យ ឧទ្ទិសកុសល ដល់ជីដូនជីតា ដែលបានចែកឋាន រំលាយកាយ ទៅភពខាងមុខ ដោយគ្មានថ្ងៃត្រឡប់ មកជួនកូនចៅ ទាំងអស់គ្នាឡើយ។ សួមអានអត្ថបទ ខាងក្រោម ដែលទាក់ទងនឹង ការបកស្រាយ ទៅលើ ពិធីបុណ្យប្រពៃណី ជាតិខ្មែរយើង។