Social Network

ឌុច លីដា ចង់​និយាយ​ពាក្យ​មួយ​ទៅ​កាន់​អ្នក​គាំទ្រ

តារាសម្ដែង និងបង្ហាញម៉ូត អ្នកនាង ឌុច លីដា ដែលបច្ចុប្បន្នមិនសូវបង្ហាញមុខក្នុងពិភពសិល្បៈដោយជាប់រវល់នឹងកូនតូចនោះ

បានបញ្ចេញពាក្យមួយនៅកាន់មហាជន ជាពិសេសអ្នកគាំទ្រ គឺ"បន្តប្រុងប្រយ័ត្នចំពោះកូវីដ-១៩" ព្រោះនាងសង្កេតឃើញថាមនុស្សមួយចំនួនចាប់ផ្ដើមធ្វេសប្រហែស ដែលជាឱកាសឆ្លងច្រើន។

តារាស្រីរូបនេះ បានប្រាប់ Sabay ក្នុងឱកាសដែលនាងចូលរួមក្នុងកាម្មវិធីជបលៀងមួយកាលពីពេលថ្មីៗកន្លងទៅថា អ្នកនាងមិនចង់ឃើញអ្នកសិល្បៈ ឬពលរដ្ឋខ្មែរណាម្នាក់ស្លាប់ ឬឆ្លងបន្ថែមទៀតនោះទេ។ ដូច្នេះក្នុងនាមសិល្បការិនីមួយរូប នាងសូមឲ្យជនរួមជាតិគ្រប់រូបបន្តបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគរលាកផ្លូវដង្ហើមនេះ។

សម្រាប់ លីដា ផ្ទាល់ នាងនៅតែបន្តប្រុងប្រយ័ត្នចំពោះជំងឺនេះទាំងនៅក្នុងផ្ទះ និងចេញថតខាងក្រៅម្ដងៗ។ ទន្ទឹមគ្នានេះ ឌុច លីដា ក៏សូមបួងសួងឲ្យជំងឺដ៏កាចសាហាវនេះឆាប់វិនាសសាបសូន្យពីសកលលោក ជាពិសេសពីប្រទេសកម្ពុជាទៅ ដើម្បីបើកឱកាសឲ្យអ្នកសិល្បៈគ្រប់ផ្នែកអាចរកចំណូលបានពេញលេញឡើងវិញ តាមរយៈការសម្ដែង ឬច្រៀងរបស់ខ្លួន៕

ដកស្រង់ពិ៖ Sabay