Social Network

Apple ផលិតម៉ាសការពារដោយខ្លួនឯង សម្រាប់ចែកបុគ្គលិក

ក្រុមការងារឌីហ្សាញរបស់ Apple បានបង្កើតម៉ាសការពារមួយប្រភេទ ដែលពេលនេះកំពុងចែកចាយដល់បុគ្គលិកផ្នែកលក់រាយ និងបុគ្គលិកដទៃទៀត។

នេះបើតាមការចុះផ្សាយរបស់ Bloomberg។ ម៉ាសនោះ ត្រូវបានគេហៅថា Apple Face Mask ដែលបង្កើតឡើងដោយក្រុមការងារឌីហ្សាញរបស់ Apple ផ្ទាល់។ Apple Face Mask មានការឌីហ្សាញជាបីស្រទាប់ដែលមានមុខងារទប់សារធាតុតូចៗមិនឲ្យចេញក្រៅ និងចូលមកក្នុងបានដូចជាម៉ាសកំណាត់ដទៃទៀតដែរ ហើយម៉ាសនេះអាចបោកទឹក និងប្រើឡើងវិញបានរហូតដល់ ៥ដង។

Apple បានប្រាប់ដល់ Bloomberg ថាខ្លួនបានធ្វើការសិក្សាស្រាវជ្រាវ និងសាកល្បងដោយប្រុងប្រយ័ត្នបំផុត ដើម្បីស្វែងរកវត្ថុធាតុសមរម្យសម្រាប់ចម្រោះខ្យល់ ដែលមិនប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ៕

ដកស្រង់ពី៖sabay