Social Network

ដំណឹងចេញពីទឹកដីកំណើត Samsung ថា Galaxy S21 នឹងមិនមានដុំសាក ឬកាសក្នុងប្រអប់

ការចុះផ្សាយកាលពីខែកក្កដាកន្លងទៅ បានឲ្យដឹងថា Samsung គ្រោងនឹងដកចេញនូវដុំសាកពីប្រអប់ស្មាតហ្វូននាពេលអនាគត។

នាពេលនេះមានដំណឹងថ្មីមួយទៀតប្រភពចេញពីប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា Galaxy S ជំនាន់ថ្មីប្រហែលជាមិនមានគ្រឿងបន្ថែមក្នុងប្រអប់ដូចមុននោះទេ។សារព័ត៌មាន ChosunBiz ដែលដកស្រង់ប្រភពផ្ទៃក្នុងពីឧស្សាហកម្មស្មាតហ្វូន បានសន្និដ្ឋានថា Samsung នឹងធ្វើតាម Apple ដោយដកដុំសាក និងកាសស្ដាប់ចេញពីប្រអប់។ Galaxy S20 Series មានបញ្ចូលដុំសាក 25W និងកាស្ដាប់ AKG ខណៈ Galaxy S ជំនាន់ថ្មីប្រហែលជានឹងមានត្រឹមខ្សែសាក និងឧបករណ៍ចាក់ស៊ីម។

គួរដឹងដែរថា Galaxy S ជំនាន់ថ្មីរំពឹងថានឹងប្រកាសចេញក្នុងខែមករាឆ្នាំក្រោយនេះ ដែលលឿនជាងទម្លាប់សព្វដងរបស់ Samsung ដែលនិយមប្រកាសចេញក្នុងខែកុម្ភៈឯណោះ៕

ដកស្រង់ពី៖sabay