Social Network

ពិត​មិន​ដែល​ឃើញ​មែន កែវ សុបញ្ញា សិចស៊ី​បង្ហាញ​គល់​ដើមទ្រូង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លាន់​មាត់

នៅរសៀលថ្ងៃទី ០៤ វិច្ឆិកា នេះ តារាចម្រៀងផលិតកម្ម We Production កែវ សុបញ្ញា បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្របើកភ្នែកធំៗ ក្រោយនាងបានបញ្ចេញរូបភាពសិចស៊ីវាលដើមទ្រូងកម្រឃើញ។

រូបភាព ២សន្លឹករបស់ សុបញ្ញា ពេលដែលនាងកំពុងនៅក្នុងអាងទឹក ត្រូវបានចែកចាយនៅលើបណ្ដាញសង្គមរបស់តារាស្រីផ្ទាល់ ដោយបាន និងកំពុងឆក់យកការចាប់អារម្មណ៍ខ្លាំងមិនធម្មតា។

រូបភាពនោះ គេមើលឃើញថា កែវ សុបញ្ញា បានពាក់អាវវាលចំហផ្នែកខាងលើនៃដងខ្លួន មើលទៅសិចស៊ី និងមានមន្តស្នេហ៍ ហើយមិត្តភ័ក្តិ និងប្រិយមិត្តរបស់នាងបានលាន់មាត់ថា នេះជារូបភាពទី១ហើយដែលពួកគេបានឃើញថា តារាស្រីសិចស៊ីបែបនេះ។

ទោះយ៉ាងណា ក្នុងចំណោមនោះ គេមិនឃើញមានការវាយប្រហារណាមួយ ដោយសារតែនាងបញ្ចេញរូបភាពសិល្បៈសិចស៊ីជាលើកទី១នោះទេ។ ប៉ុន្តែសាររបស់ប្រិយមិត្តទាំងអស់ សុទ្ធតែពោលសរសើរតារាស្រី ក្នុងន័យដូចៗគ្នាថា សុបញ្ញា ពិតជាស្រស់ស្អាតណាស់ ពេលរំលេចឈុតបែបនេះ ពោលគឺ មិនសិចស៊ីជ្រុល ក៏មិនសុភាពពេក។

"ចុម..ទើបតែឃើញ សិចសុីលើកទី១ហើយ!!” "ទើបតែឃើញអូនសិចសុី ស្អាតម៉េស" ជាដើម។ សុទ្ធសាររបស់ប្រិយមិត្ត ភ្ញាក់ផ្អើល និងលើកសរសើរម្ចាស់រូបភាព។ តោះ...ទស្សនាសម្រស់ កែវ សុបញ្ញា ទាំងអស់គ្នា!

ដកស្រង់ពី៖Sabay