Social Network

Xiaomi ​ប្រកាស​ចេញ​លក់​ ​បង្គន់​ឆ្លាត​វៃ អាច​បញ្ជា​ដោយ​សំឡេង​បាន​ (វីដេអូ)

ក្រុមហ៊ុនផលិតស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិច ចិន Xiaomi បានបញ្ចេញនូវផលិតផលថ្មីៗជាច្រើន ក្នុងនោះ បង្គន់ឆ្លាតវៃ អាចបញ្ជាដោយសំឡេងបានដំបូងគេបង្អស់ ក៏លេចរូបរាងឡើងផងដែរ។បង្គន់ឆ្លាតវៃខាងលើ អាចដំណើរបានដោយការបំពាក់បន្ទះឈីប AI នៅលើចានបង្គន់ និងភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា Dabai Voice Control ថ្មី។

អ្នកអាចបញ្ជាវាឲ្យបើកគំរបចានបង្គន់ បានដោយការ set-up សំឡេងរបស់អ្នក។ ក្រៅពីមុខងារទំនើបខាងលើ បង្គន់នេះ ផលិតឡើងដោយបំពាក់កញ្ជក់ភ្លឺគុណភាពល្អ ជាមួយនឹងអេក្រង់បញ្ជា LED ។

ដោយការសហការនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ Plazma Sterilization ដែលប្រើប្រាស់រួចហើយក្នុងវិស័យសុខាភិបាល ។ ឥឡូវនេះ អ្នកក៏អាចកម្ម៉ង់ទិញបានតាមរយៈវិបសាយ YouPin តម្លៃលក់នៅចិន ៣,៥២៩ យ័ន្តប្រមាណជា ៥៣៩ ដុល្លារអាមេរិក។ (ចាប់បើកទទួលឥវ៉ាន់កាលពីថ្ងៃ ១០ វិច្ឆិការតទៅ)៕ ទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ពី៖sabay