Social Network

៦ឆ្នាំហើយ Samsung ទើបស្គាល់ជាតិចំណេញលុយកប់ជាថ្មីម្ដងទៀត

Samsung ទទួលបានលទ្ធផលល្អជាច្រើនក្នុងអាជីវកម្មស្មាតហ្វូននៅត្រីមាសទីបីនៃឆ្នាំ ២០២០ នេះ។ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះអាចយកឈ្នះចំនួនលក់ Apple នៅអាមេរិក និងអាចផ្ដួល Xiaomi ដណ្ដើមយកតំណែងកំពូលនៅទីផ្សារឥណ្ឌាផងដែរ។

រឿងល្អនៅមិនទាន់ចប់នោះទេ ដោយសារមានការរាយការណ៍ថា Samsung អាចទទួលបានប្រាក់ចំណេញពីការលក់ស្មាតហ្វូនលើសកលលោកក្នុងកម្រិតមួយខ្ពស់បំផុត ដែលមិនធ្លាប់ឃើញមានច្រើនឆ្នាំមកហើយ។

បើតាមការចុះផ្សាយរបស់ Strategy Analytics បានឲ្យដឹងថា Samsung អាចក្ដោបក្ដាប់លុយចំណេញនៃទីផ្សារស្មាតហ្វូនបាន ៣២,៦% នៅត្រីមាសទីបីនៃឆ្នាំ ២០២០ ដែលកើនឡើងពីតួលេខ ១៨,៨% កាលពីត្រីមាសទី៣ ឆ្នាំ ២០១៩។

វាគឺជាចំណែកលុយចំណេញខ្ពស់បំផុតមួយដែលមិនធ្លាប់មានក្នុងរយៈពេល៦ឆ្នាំ ដោយកាលពីត្រីមាសទី២ ឆ្នាំ ២០១៤ ក្រុមហ៊ុនអាចក្ដោបក្ដាប់លុយចំណេញបាន ៣៧,៩% ពីទីផ្សារស្មាតហ្វូន។ ចំណែក Apple វិញនៅតែជាម៉ាកស្មាតហ្វូនដែលរកប្រាក់ចំណេញបានច្រើនជាងគេជាមួយចំណែកលុយចំណេញ ៦០,៥% ឯណោះ។

យ៉ាងណាក្ដីចំណែកលុយចំណេញនេះមានការធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ដែលមានចំនួន ៦៦,៩%។ នៅត្រីមាសទីបីឆ្នាំ ២០២០ ប្រាក់ចំណូលរបស់ Samsung គឺមាន ២២,៦% នៃប្រាក់ចំណូលអាជីវកម្មស្មាតហ្វូនលើទីផ្សារសកល ខណៈដែល Apple មានចំណែក ២៩,៥%៕

ដកស្រង់ពី៖sabay