Social Network

ភ្លឹក​ជាមួយ​សម្ផស្ស និង​រូបរាង​ដ៏​ស្រស់​ស្អាត​របស់ជយលាភី​លេខ២ MUC

កម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព Miss Universe Cambodia 2020 បានបញ្ចប់កាលពីសប្ដាហ៍មុន និងរកឃើញជយលាភីលេខ១ បានទៅបេក្ខនារី រ៉េត សារីតា។

ប៉ុន្តែជាមួយគ្នា ប្រិយមិត្តជាច្រើនក៏បានចាប់អារម្មណ៍ខ្លាំងនឹងបេក្ខភាពលេខ២ (1th Runner Up) ដ៏ស្រស់ស្អាតដែរ។ នោះគឺកញ្ញា ឈុន រក្សា វ័យ ២១ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ទម្ងន់ ៤៨គីឡូក្រាម មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ នាងមានចំណុចទាក់ទាញទាំងព្រមទាំងរូបសម្រស់ សមត្ថភាព និងចំណេះដឹងខ្ពស់ទៀតផង។

បច្ចុប្បន្ន រក្សា បាន និងកំពុងសិក្សាជំនាញវេជ្ជបណ្ឌិតនៅពេទ្យទាហាន។ ប៉ុន្តែដោយសារ ចង់សាកល្បងសមត្ថភាព ការស្រឡាញ់ និងចង់បង្ហាញពីសក្ដានុពលខ្លះរបស់នារី ទើបនារីដ៏ស្រស់ស្អាត បានសម្រេចដាក់ពាក្យចូលរួមប្រកួតក្នុងវេទិកាខាងលើ។

"នាងខ្ញុំចង់បង្ហាញពីភាពរឹងមាំឥទ្ធិពលរបស់ស្ត្រីក្នុងការបង្កើតជាសារសំលេងទៅកាន់ស្ត្រីទាំងអស់ឱ្យក្រោកឈរបង្ហាញពីភាពរឹងមាំ និងឥទ្ធិពលរបស់ស្ត្រីអោយរស់តាមគោលដៅ និងក្តីស្រមៃរបស់ជីវិតខ្លួនឯង កុំរស់នៅក្រោមគំនាបរបស់សង្គម និងគ្រួសារ។ នេះជាហេតុផលនាងខ្ញុំចូលរួមប្រកួត"។

ក្រោយពីតស៊ូជាមួយបេក្ខនារីផ្សេងទៀត ដែលមានទាំងសម្រស់ និងសមត្ថភាព ចំណេះដឹងមិនលើសខ្វះគ្នា ទីបំផុត កញ្ញា ឈុន រក្សា បានទទួលជយលាភីលេខ២ក្នុងកម្មវិធី។ ត្បិតថា មិនទទួលបានចំណាត់កំពូល ប៉ុន្តែប្រិយមិត្តច្រើនណាស់ បានគាំទ្រ និងចាប់អារម្មណ៍លើ រក្សា ដែលមានកិរិយាមាយាទល្អ និងសម្ផស្សស្រស់ស្អាតគួរជាទីទាក់ទាញ។

តោះ...ទស្សនារូបរាងបេក្ខនារីដ៏ស្រស់ស្អាត

ដកស្រង់ពី៖ Sabay