Social Network

លើកនេះអាចជឿច្បាស់ថា Galaxy Note ត្រូវអស់ជីវិតមែន

ការចុះផ្សាយរបស់សារព័ត៌មានជាច្រើន និងការអះអាងរបស់អ្នកចែករំលែកដំណឹងលេចធ្លាយជាហូរហែបានឲ្យដឹងថា Samsung អាចនឹងឈប់បញ្ចេញ Galaxy Note ស៊េរីថ្មីចាប់ពីឆ្នាំ ២០២០ ទៅ ដែលមានន័យថា Galaxy Note 20 នឹងជាស៊េរីចុងក្រោយគេ។

ពេលនេះការចុះផ្សាយថ្មីមួយទៀត បានលើកឡើងដូចគ្នាអំពីជោគវាសនាស្មាតហ្វូនកូនកាត់ Tablet នេះ។នោះទេ ដោយទទួលបានដំណឹងពីប្រភពចំនួនបីដែលដឹងអំពីរឿងនេះ។ ប្រភពក៏បានបញ្ជាក់លើការអះអាងកន្លងមកដែលថា Samsung នឹងនាំយកប៊ិច S-Pen របស់ Galaxy Note ដាក់នៅលើ Galaxy S21 និង Galaxy Fold ជំនាន់ថ្មី។ ប្រភពបានបន្ថែមថាប៊ិចសម្រាប់ Galaxy Fold នឹងលក់ដាច់ដោយឡែកពីស្មាតហ្វូន។

ក្នុងចំណោមប្រភពដែលផ្ដល់ដំណឹងដល់ Reuters មានប្រភពមួយបាននិយាយថា ការប្រឹងប្រែងលើការអភិវឌ្ឍន៍ដែលដើមឡើយគឺផ្ដោតទៅលើត្រកូល Galaxy Note នោះ នាពេលនេះ Samsung បានបង្វែរវាទៅលើស្មាតហ្វូនបត់ ទាំងស្រុងវិញ៕

ដកស្រង់ពី៖sabay