Social Network

លែងមានអីត្រូវសង្ស័យ ថ្ងៃ Samsung ប្រកាសចេញត្រកូល Galaxy S21

Samsung នឹងប្រកាសចេញ Galaxy S21 Series ជាផ្លូវការនៅទូទាំងសកលលោកនាថ្ងៃទី១៤ ខែមករាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីហាងលក់ផលិតផល Samsung ដ៏ធំជាងគេមួយនៅប្រទេសឥណ្ឌា។

អ្នកចាត់ការនៅហាង Samsung សាខា Opera House ក្នុងទីក្រុង Bengaluru ប្រទេសឥណ្ឌាបានបញ្ជាក់ប្រាប់វិបសាយ Android Authority ថា Galaxy S21 អាចនឹងមានលក់នៅប្រទេសឥណ្ឌា ប្រហែល១សប្ដាហ៍ក្រោយការប្រកាសចេញ។ បន្ថែមពីនេះហាងខាងលើក៏បានចាប់ផ្ដើមទទួលយកការកុម្ម៉ង់ទិញទុកមុនសម្រាប់ Galaxy S21, Galaxy S21+ និង Galaxy S21 Ultra នៅប្រទេសឥណ្ឌាផងដែរ។

ក្រៅពីបានបញ្ជាក់អំពីថ្ងៃប្រកាស និងពេលចេញលក់ អ្នកចាត់ការដដែលក៏បានបញ្ជាក់អំពីជម្រើសពណ៌ ដែល Galaxy S21 នឹងមានប្រផេះ, ផ្កាឈូក, ស្វាយ និងស។ Galaxy S21+ មានជម្រើសពណ៌ផ្កាឈូក, ស្វាយ, ប្រាក់, និងពណ៌ខ្មៅ ហើយ Galaxy S21 Ultra មានជម្រើសពណ៌ខ្មៅ និងពណ៌ប្រាក់៕

ដកស្រង់ពី៖sabay