Social Network

កម្រ​មាន​តារា​ខ្មែរ​ណា បាន​ភ្លក់​​ស្រា​ដែលធ្វើផ្ទាល់ដៃរបស់​លោក ផាទ្រីក មើហ្វី ដូច អេដា ណាស់!

តារាចម្រៀង Original Song កញ្ញា អេដា និងសង្សារដែលជាអ្នកជំនួញជនជាតិអាមេរិកឈ្មោះ Allen

បានភ្លក់រសជាតិស្រាបៀរដែលជាស្នាដៃផ្ទាល់របស់លោក ផាទ្រីក មើហ្វី ជាលើកទី១ ក្នុងឱកាសដែលអ្នកទាំងពីរបានជួប និងពិសាអាហារពេលល្ងាចជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា រូបនេះ។ កាលពីយប់ថ្ងៃទី១២ ខែធ្នូ កញ្ញា អេដា និងសង្សារ បានជួបលោក ផាទ្រីក មើហ្វី និងកូនស្រីរបស់លោកឈ្មោះ ជីលាន នៅឯគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតរូបនេះផ្ទាល់។

អេដា មិនបានទម្លាយពីគោលបំណងធំ នៃការពិភាក្សា ឬពិសាអាហារពេលល្ងាចដ៏កម្រនេះទេ។ ប៉ុន្តែអេដា អះអាងថា រូបនាងពិតជាមានសំណាងដែលបានភ្លក់រសជាតិស្រាបៀដ៏ឈ្ងុយឆ្ងាញ់ក្នុងឱកាសជួប និងពិសាអាហារពេលល្ងាចនៅថ្ងៃនោះ។ អេដា៖"ពួកយើងបានភ្លក់ស្រាបៀដែលគាត់ធ្វើដោយផ្ទាល់ដៃនៅផ្ទះរបស់គាត់...ពិតជាមិនធម្មតាទេ"។

តារាចម្រៀង អេដា បានឃ្លាតឆ្ងាយបន្តិចពីវិស័យសិល្បៈ ជាពិសេសការផលិតបទចម្រៀងថ្មីៗនៅចុងឆ្នាំ២០២០ នេះ ក្រោយពីគេមើលឃើញថារូបនាងទទួលបានជោគជ័យខ្លាំងក្នុងអាជីវកម្មលក់ផលិតផលសម្អាង។ ទន្ទឹមគ្នានេះនាង និងសង្សារ ក៏មិនដែលឃើញនៅស្ងៀមដែរក្នុងការជួបអ្នកជំនួញដូចគ្នា និងអ្នកមុខអ្នកការទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រីកសម្ពន្ធភាព និងការរកស៊ីរបស់ពួកគេ៕

 

 

 

 

ដកស្រង់ពី៖ Sabay