Social Network

ចេះច្រៀងបទ "Happy Birthday" ដូចនេះ​ក៏ត្រូវ​ដឹងដើមកំណើតវាដែរ

បទ «Happy Birthday To You» ឬ «Happy Birthday» គឺជាបទចម្រៀងច្រៀងអបអរសម្រាប់មនុស្សម្នាក់ក្នុងថ្ងៃខួបកំណើតរបស់គេ។

យោងតាម Guinness World Records ឆ្នាំ ១៩៩៨ បានបញ្ជាក់ថាបទនេះជាបទដែលមនុស្សទូទាំងពិភពលោកស្គាល់ច្បាស់បំផុត ជាភាសាអង់គ្លេស ។

ជាក់ស្ដែងបទ «Happy Birthday To You» ត្រូវបានបកប្រែលើសពី ២០ភាសាខុសគ្នា ឯ Melody បទនេះវិញ គឹចេញពីបទ «Good Morning To All» ដែលជាស្នាដៃបង្កើតបទភ្លេងរបស់បងប្អូនស្រីជនជាតិអាមេរិក ២នាក់គឺ Patty Hill និង Mildred J.Hill កាលពីឆ្នាំ ១៨៩៣។

តាមការបង្ហាញរបស់វិបសាយ Wikipedia បានឲ្យដឹងថា Patty គឺជាអ្នកគ្រូនាយិកាសាលាមត្តេយ្យម្នាក់ក្នុងទីក្រុង Louisville រដ្ឋ Kentucky ដែលបានបង្កើតកម្មវិធីសិក្សាជាច្រើនដល់កុមារៗនៅ Little Loomhouse។ ចំណែកបងប្អូនស្រីរបស់នាងម្នាក់ទៀតគឺ Mildred គឺជាអ្នកលេងព្យ៉ាណូ និងជាអ្នកនិពន្ធបទភ្លេងទៀត។

បងប្អូនគេទាំង ២នាក់នេះ បានយកបទ «Good Morning To All» សម្រាប់ឲ្យក្មេងតូចៗច្រៀងបានស្រួល មិនពិបាក។ ប៉ុន្តែក្រោយមកការរួមបញ្ចូលគ្នាទាំងបទភ្លេង និងបារ៉ូលចម្រៀងក្នុងបទ «Happy Birthday To You» និងបង្ហាញខ្លួនជាមួយគ្នាលើកដំបូងក្នុងឆ្នាំ ១៩១២៕

 

ដកស្រង់ពី៖ Sabay