Social Network

ប្លែកហ្មង! Concept ស្មាតហ្វូនបត់បានបីតង់ (មានវីដេអូ)

OPPO បានចុះប៉ាតង់សម្រាប់ស្មាតហ្វូនដែលអាចបត់បានច្រើនតង់កាលពីខែវិច្ឆិកា។ ពេលនេះក្រុមហ៊ុនបានដៃគូជាមួយក្រុមហ៊ុនឌីហ្សាញរបស់ជប៉ុនឈ្មោះថា Nendo ដើម្បីបង្ហាញឲ្យច្បាស់អំពី Concept នៃស្មាតហ្វូនបត់បានច្រើនតង់របស់ខ្លួន។Concept ដែលបង្កើតដោយ OPPO និង Nendo គឺជាស្មាតហ្វូនបត់រូបរាងតូច ដែលមិនដូចជាស្មាតហ្វូនបត់មានលក់លើទីផ្សារបច្ចុប្បន្ន។ ក្រុមហ៊ុន Nendo បានឲ្យដឹងថានៅពេលបត់ចូលគ្នា ស្មាតហ្វូននេះមានទំហំ ៥៤ម.ម x ៨៤ម.ម និងមានគន្លាក់បត់ចំនួនបី។ការពន្លាចេញលើកដំបូងនឹងបង្ហាញនូវអេក្រង់ប្រវែង ៤០ម.ម ដែលគ្រប់គ្រាន់សម្រាប់មើលម៉ោង ប្រវត្តិនៃការហៅចូលទូរសព្ទ, Notification និងផ្ទៃសម្រាប់បញ្ជាចម្រៀង។ ពន្លាចេញបន្ទាប់មកទៀតនឹងបើកបង្ហាញអេក្រង់ ៨០ម.ម រួមទាំងកាមេរ៉ា ដែលអាចប្រើប្រាស់ថត Selfie និងហៅចេញជាវីដេអូ។ ពេលពន្លាចេញអស់ អេក្រង់នឹងមានទំហំ ៧អ៊ីញ។ទស្សនាវីដេអូបង្ហាញខាងក្រោម ៖

ដកស្រង់ពី៖sabay