Social Network

ឡាន Corolla តួខ្ពស់ តម្លៃជាង ៣ម៉ឺនដុល្លារ កំពុងលក់ដាច់ខ្លាំងនៅប្រទេសមួយនេះ

ការកើនឡើងនៃចំនួនលក់របស់រថយន្ត Toyota Corolla Cross នៅក្នុងប្រទេសវៀតណាម កំពុងធ្វើឲ្យម៉ាករថយន្តផ្សេងមានការព្រួយបារម្ភយ៉ាងខ្លាំង។ថ្វីបើវាទើបចេញលក់ជាផ្លូវការបាន ៣ខែ ប៉ុន្តែរថយន្ត Corolla តួខ្ពស់នេះ ទទួលបានលទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់។

បើយោងតាមសមាគមន៍រថយន្តវៀតណាម Vietnam Automobile Manufacturers Association (VAMA) បានឲ្យដឹងថា ចំនួនលក់នៃ SUV ខាងលើសម្រាប់ខែវិច្ឆិកា សរុបមានចំនួន ១ ៥៣៨គ្រឿងឯណោះ ហើយក៏ជាប់ជារថយន្តលក់ដាច់បំផុតមួយនៅក្នុងប្រទេសវៀតណាមដែរ។ រថយន្ត Corolla Cross លក់នៅវៀតណាម មានចំនួន ៣ ម៉ូដែល គឺ 1.8G, 1.8V និង 1.8HV ជាមួយនឹងតម្លៃ ៧២០លានដុង (៣១ ១៩០ដុល្លារ), ៨២០លានដុង (៣៥ ៥២០ដុល្លារ) និង ៩១០លានដុង (៣៩ ៤២០ដុល្លារ)។ វាត្រូវបាននាំចូលមកពីប្រទេសថៃ៕

ដកស្រង់ពី៖sabay