Social Network

ឱក សុគន្ធ​កញ្ញា ដាក់​មួយ​បទ​នេះ​ត្រូវ​ចិត្ដ​អ្នក​សេត​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ណាស់!

ថ្ងៃបុណ្យឆ្លងឆ្នាំសកល ឬរាត្រីCound down ដែលមនុស្សមួយចំនួននិយមធ្វើនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កាន់តែខិតជិតចូលមកដល់។

ផលិតកម្មរស្មីហង្ស មាស បានចេញបទចម្រៀងមួយបទក្រោមចំណងជើងថា"ឆ្នាំនេះបងទៅមើលកាំជ្រួចជាមួយអ្នកណា" ពិតជាស៊ីអារម្មណ៍អ្នកសេតក្នុងថ្ងៃឆ្លងឆ្នាំណាស់។ តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មរស្មីហង្ស មាស ឱក សុគន្ធកញ្ញា បានច្រៀងពោលបទមនោសញ្ចេតនាមួយបទនេះយ៉ាងគ្រលួចដែលធ្វើឲ្យអ្នកជួបរឿងរ៉ាវស្នេហាដូចនេះស្លុងអារម្មណ៍។

បទនេះ មានអត្ថន័យដូច្នេះ៖ "ឆ្នាំនេះបងកាន់ដៃមើលកាំជ្រួចជាមួយអ្នកណា? រីឯអូនឯកា ស្រក់ទឹកនេត្រាព្រោះគ្មានរូបថ្លៃ។ ឆ្នាំនេះខុសឆ្នាំមុន បើមានបងសុខពន់ពេកក្រៃ វិលមកវិញថ្លៃឲ្យអូនកាន់ដៃដូចឆ្នាំមុន"។ បទនេះ និពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ និងច្រៀងដោយ ឱក សុគន្ធកញ្ញា។

ផលិតកម្មរស្មីហង្ស មាស បានអូឌីយោបទនេះពេញរួចបានបង្ហោះនៅលើបណ្ដាញសង្គមព្រោងព្រាតហើយ នៅឡើយតែMV ផ្លូវការប៉ុណ្ណោះដែលគេមិនទាន់ឃើញ៕

ដកស្រង់ពី៖ Sabay