Social Network

សកម្មភាពថតរូបសិចស៊ីក្រៅឆាករបស់ Angelababy បែកធ្លាយតែទៅល្បីអ្នកថតរូប

រូបភាពរបស់តារាសម្ដែង និងម៉ូដែលចិន Angelababy ថតតាំងពី ៥ឆ្នាំមុន បានវិលមកបង្កចាប់អារម្មណ៍ពីសំណាក់មហាជន។

ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលលើសរូបភាព នោះគឺ អ្នកជំនាញថតរូបស្រី ដែលថតរូបឲ្យតារាស្រីខាងលើ។ Angelababy គឺជាតារាស្រីរាងស្រឡូនដែលត្រូវប៉ាន់ខ្លាំងបំផុតក្នុងវិស័យថតម៉ូដ ប៉ុន្តែមកប៉ះជាមួយនឹងអ្នកថតរូបដ៏ចំណាប់ទៀត កាន់តែមានរូបភាពលេចធ្លោ។

Chen Man គឺជាអ្នកថតរូបអាជីពដែលត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់គ្រប់គ្នានូវទឹកដៃថតរូបរបស់នាង ជាពិសេសក្នុងវិស័យម៉ូដ។ នាងធ្លាប់រួមការងារជាមួយនឹងតារាល្បីៗជាច្រើនដូចជា Fan Bingbing, Angelababy, Li Bingbing, Zhang Ziyi...-ល-។

បើនិយាយពីសម្រស់របស់អ្នកថតរូបជើងខ្លាំងរូបនេះក៏មិនអន់ជាងតារាល្បីៗដែរ។ ទាំងមុខត្រូវស្តង់ដាអន្តរជាតិ ទាំងដងខ្លួន Slim និងជើងវែងស្រឡូន គឺពិតជាទាក់ទាញខ្លាំង៕

ដកស្រង់ពី៖  Sabay