Social Network

Toni ទម្លាយហេតុផលពីក្រោយពណ៌សក់ ២ពណ៌របស់ Kaew ក្នុងថ្ងៃរៀបការ

គូស្នេហ៍តារាថៃមួយគូទៀតគឺ Toni Rakkaen និង Kaew Jarinya បានប្ដូរពីពាក្យសង្សារមកជាស្វាមីភរិយាស្របច្បាប់ហើយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

មង្គលការរបស់អ្នកទាំង ២បានប្រព្រឹត្តិទៅក្រោមការសាទររបស់សាច់ញាតិបងប្អូន មិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើន ហើយក៏មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ច្រើនដែរ។

ក្នុងនោះ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាងគេនោះគឺ ពណ៌សក់ហាយឡាយ ២ពណ៌របស់កូនក្រមុំតែម្ដង គឺពណ៌ខ្មៅ និងសក់ពាក់កណ្ដាល។ ទាក់ទងនឹងរឿងនេះ បើទោះបីមិនមែនជាបញ្ហាធំដុំ ប៉ុន្តែមហាជនខ្លះបែរជាសម្ដែងការមិនពេញចិត្ត ហើយលើកឡើងថាហេតុអ្វីត្រូវទុកសក់ពាក់កណ្ដាលសបែបនេះ? ទាក់ទងនឹងបញ្ហានេះ Toni Rakkaen ដែលជាស្វាមីថ្មីថ្មោងរបស់ Kaew បានបញ្ជាក់ថា តាមពិតដោយសារតែនាងគិតថា សម្រស់របស់មនុស្សម្នាក់ៗមានខុសៗគ្នា មិនដូចគ្នាទេ។

មុនសម្រេចចិត្តតុបតែងសក់បែបនេះ សាមីខ្លួនបានត្រៀមចិត្តរួចហើយក្នុងការទទួលយកទាំងការពេញចិត្ត និងមតិរិះគន់។ យ៉ាងណាគ្រួសារបានលើកទឹកចិត្ត Kaew ធ្វើអ្វីដែលនាងស្រឡាញ់ ព្រោះវា។ ជាក្ដីសុខរបស់នាង។ ម្យ៉ាង មួយជាតិរៀបការតែ ១ដង ដូចនេះត្រូវធ្វើយ៉ាងណាឲ្យថ្ងៃពិសេសនេះ មានន័យតាមដែលម្ចាស់ខ្លួនប្រាថ្នា៕

ដកស្រង់ពី៖ Sabay