Social Network

COVID-19 បង្កហានិភ័យខ្លាំងដល់ពិភពលោកតែត្រូវប៉ាន់ K-Pop លក់អាល់ប៊ុមដាច់អស់ស្ទះ

COVID-19 បានបង្កភាពចលាចលពេញពិភពលោក ដោយសារឥទ្ធិពលនៃការឆ្លងរបស់វាសាហាវព្រៃផ្សៃពេក។ ប៉ុន្តែវាបានក្លាយជាផលប្រយោជន៍ធំសម្រាប់វិស័យ K-Pop ទៅវិញ ដោយសារអាល់ត្រូវលក់ដាច់ជាច្រើនបន្ទះ។

បើផ្អែកតាមទិន្នន័យប្រចាំឆ្នាំ និងការបញ្ជាក់របស់ Korean Association of Music Contents ចំនួនអាល់ប៊ុមលក់ដាច់អស់ ៤០,២លានបន្ទះឯណោះនៅសប្ដាហ៍ទី ៥០ នៃឆ្នាំ ២០២០នេះ (គិតត្រឹមថ្ងៃទី១២ ខែធ្នូ) ស្របពេលឆ្នាំមុនចំនួនអាល់ប៊ុមលក់ដាច់តែត្រឹម ២៤,៥៩លានបន្ទះប៉ុណ្ណោះ។

ជាការពិតចំនួននៃការលក់អាល់ប៊ុមកូរ៉េ ចាប់ផ្ដើមលក់ដាច់ តាំងពីឆ្នាំ ២០១៦មក នូវចំនួន ១០,៨លានបន្ទះ។ ឆ្នាំ ២០១៧ លក់ដាច់អស់ ១៦,៩៣លានបន្ទះ និងនៅឆ្នាំ ២០១៨ អាល់ប៊ុមលក់ដាច់អស់ ២២,៨១លានបន្ទះ ប៉ុន្តែឈានចូលឆ្នាំថ្មី គឺកាន់តែកើនមិនធម្មតា។

សម្រាប់ឆ្នាំនេះអ្នកដែលអាចលក់បានដល់ទៅជាង ១លានអាល់ប៊ុមគឺ BTS បន្ទាប់មកទៀតមាន Seventeen, NCT, BLACKPINK, NCT 127, IZ*ONE, TWICE និង Baekhyun ជាដើម។ លទ្ធផលនៃចំនួនអាល់ប៊ុមដែលលក់ដាច់ច្រើនបែបនេះ ក៏មកពីមានការផ្ទុះមេរោគ COVID-19 ជាហេតុអ្នកគាំទ្រមិនអាចជួបផ្ទាល់ជាមួយនឹង Idol របស់ពួកគេ ដោយផ្ទាល់តាមរយៈ Concert ផ្សេងៗបានផង៕

ដកស្រង់ពី៖ Sabay