Social Network

Xperia 5 II ទូរសព្ទអេក្រង់ 120Hz នេះតម្លៃកំពុងលក់នៅតាមហាង

ចន្លោះមិនឃើញ Xperia 5ជាស្មាតហ្វូនលំដាប់ថវិកាមួយដែលមានរូបរាងតូច ដែលគ្រប់គ្នាមិនគួរមើលរំលង តែចូលដល់ Xperia 5 II ជំនាន់ទី២ នេះគឺអ្នកស្នងតំណែង Xperia 5 និងបានបង្កើនល្បាក់តម្លៃថ្លៃលើសមុនពីរដងទៅវិញ។

vXperia 5 II នៅតែមានទំហំ ៦,១អ៊ីញ ជាប្រភេទ OLED ដោយកម្រិតបង្ហាញរូបភាពបានធ្លាក់មកនៅត្រឹម 1080p+ ប៉ុន្តែវានៅតែអាចបង្ហាញរូបភាពច្បាស់ល្អដោយគាំទ្រនូវ HDR និង Creator Mode ហើយមាន Refresh Rate 120Hz ខ្លាំងលើស Xperia 1 II។

ស្មាតហ្វូននេះបំពាក់ដោយបន្ទះឈីប Snapdragon 865 ដែលផ្គួបជាមួយ RAM ទំហំ ៨GBអង្គផ្ទុកវិញមានពីរទំហំគឺ ១២៨GB និង ២៥៦GB ហើយក៏មានរន្ធដោតមេមូរីកាតផងដែរ។

កំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា Xperia 5 II មានតម្លៃប្រមាណជា ៩៥៩ដុល្លារ។កាមេរ៉ាបីគ្រាប់នៅផ្នែកខាងក្រោយគឺមានទំហំ ១២MP ដូចគ្នា ដោយកាមេរ៉ាមេមាន Aperture f/1.7 មានមុខងាររក្សាលំនឹង OIS ហើយកាមេរ៉ា Ultrawide របស់វាមានមុខងារ Dual Pixel Autofocus។ Xperia 5 II មានផ្ទុកថ្មទំហំ ៤០០០mAh។ តួខ្លួនរបស់ Xperia 5 II មានសមត្ថភាពការពារកម្រិត IP68 ហើយផ្នែកខាងមុខនិងខាងក្រោយមានការពារដោយកញ្ចក់ Gorilla Glass 6 ផងដែរ។

ដកស្រង់ពី៖sabay