Social Network

កំពូល​តារា​ចម្រៀង ៣រូប ណាត់គ្នាឡើង​អង្រួន​ឆាក​​តន្រ្ដីឆ្លងឆ្នាំដ៏ធំ Tiger New Year's Eve

កំពូលតារាចម្រៀង ៣រូប គឺ អ្នកនាង មាស សុខសោភា លោក ឆន សុវណ្ណារាជ និងលោក ហ្សូណូ នឹងរួមគ្នាអង្រួនឆាកតន្រ្ដីឆ្លងឆ្នាំ Tiger New Year Eve ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Tiger នាថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។

ការប្រគុំតន្រ្ដីឆ្លងឆ្នាំដ៏ធំមហាសាលនេះ នឹងត្រូវផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ស៊ីធីអិន និងលើប្រព័ន្ធអនឡាញ តាមរយៈទំព័រហ្វេសប៊ុកទូរទស្សន៍ ស៊ីធីអិន, ទំព័រហ្វេសប៊ុកស្រាបៀរ Tiger និងទំព័រហ្វេសប៊ុករបស់តារាកិត្តិយសដែលបានចូលរួម ដែលទស្សនិកជនអាចចូលរួមទស្សនា រាំ ច្រៀងកំសាន្តជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិ ឬមនុស្សជុំវិញខ្លួនមកពីគ្រប់ទិសទីដោយសុវត្ថិភាព។

នេះជាលើកដំបូងហើយដែល Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ដើម្បីបង្កើតភាពសប្បាយរីករាយដល់អតិថិជនរបស់ខ្លួន ក៏ដូចប្រជាជនកម្ពុជាទាំងមូលក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល និងដើម្បីឆ្លើយតបទៅនឹងវិធានការសុវត្ថិភាពនាពេលបច្ចុប្បន្ន។

ការប្រគំតន្រ្តីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ Tiger នេះនឹងចាប់ផ្តើមការប្រគំនៅម៉ោង ៩យប់ និងបញ្ចប់នៅម៉ោង ១២និង១៥នាទីអធ្រាត្រ ជាមួយនឹងការសម្តែង ច្រៀង រាំយ៉ាងសប្បាយរីករាយ ជាមួយនឹងកំពូលតារាចម្រៀងដ៏ល្បីដូចជាកញ្ញា មាស សុខសោភា លោក ឆន សុវណ្ណារាជ លោក ហ្សូ ណូ ក្រុមចម្រៀង Dark Storm និងសិល្បករ ផ្សេងៗទៀតដែលញ៉ាំងឲ្យកម្មវិធីកាន់តែកក្រើកថែមទៀត។

កញ្ញា មាស សុខសោភាបាននិយាយថា៖ «នាងខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីប្រគំតន្រ្តីបែបថ្មីនេះ។ ហើយនាងខ្ញុំក៏មានសេចក្តីត្រេកអរ ដែលនឹងជួបជាមួយនឹងកំពូលតារាចម្រៀង លោក ឆន សុវណ្ណារាជ លោក ហ្សូ ណូ និងសិល្បករ ឌីជេល្បីៗដទៃទៀតនាពេលខាងមុខ។

នាងខ្ញុំសង្ឃឹមថា ការប្រគំតន្រ្តីមួយនេះនឹងចូលរួមកំដរអារម្មណ៍ និងផ្តល់ភាពសប្បាយរីករាយទៅដល់ទស្សនិកជនរបស់យើង ហើយចូលរួមស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០២១ ទាំងអស់គ្នា។ ដូចនេះសូមកុំភ្លេចរង់ចាំទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះជាមួយទស្សនីយភាពថ្មីហើយប្លែក និងការសម្តែង ច្រៀង រាំនូវបទចម្រៀងជាច្រើនបទ»។

ការប្រគំតន្រ្តីឆ្លងឆ្នាំដ៏អស្ចារ្យនេះក៏មិនអាចខ្វះបាននូវវត្តមាន ឌីជេដ៏មានប្រជាប្រិយភាពនិងប្រកបដោយទេពកោសល្យគឺ ឌីជេ Do Me និង ឌីជេ អាឡិច មេត ដែលនឹងនាំយកចង្វាក់ភ្លេងពេញនិយមមកបម្រើជូនអារម្មណ៍របស់ទស្សនិកជនសម្រាប់រាត្រីនោះ។ កម្មវីធីក៏នឹងរួមបញ្ចូលនូវការសម្តែងដ៏រំភើប កន្ត្រាក់អារម្មណ៍ ដោយក្រុម World of Dance និងការប្រកួតច្រៀងរ៉េបផងដែរ។

ទស្សនិកជនដែលចូលរួមទស្សនាកម្មវិធីតាមរយៈការផ្សាយផ្ទាល់នឹងមានឱកាសចូលរួមឆ្លងឆ្នាំ ជាមួយតារាកិត្តិយស និងមើលកាំជ្រួចដែលនឹងត្រូវបានបញ្ជាំងនៅលើទូរទស្សន៍ LED ខ្នាតយក្ស ដើម្បីអបអរសា្វគមន៍ឆ្នាំថ្មី៕ អំពីស្រាបៀរ Tiger ស្រាបៀរ Tiger ត្រូវបានផលិតឡើងនៅក្នុងប្រទេសសិង្ហបុរី និងត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៣២មកម្ល៉េះ។

សព្វថ្ងៃ Tiger គឺជាស្រាបៀរគុណភាពខ្ពស់ លំដាប់ថ្នាក់លេខ១នៅក្នុងតំបន់អាស៊ី និងជាស្រាបៀរមួយក្នុងចំណោមស្រាបៀរលើពិភពលោកដែលមានម៉ាកល្បី និងរីកចម្រើនលឿនបំផុតនៅទូទាំងពិភពលោក។ Tiger ត្រូវបានដាក់លក់នៅលើទីផ្សារជាង ៥០ប្រទេស នៅជុំវិញពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ Tiger បានប្តេជ្ញាគាំទ្រដល់អ្នកជំនាន់ថ្មីដែលមានទេពកោសល្យក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី និងហ៊ានបង្ហាញភាពខុសប្លែកពីគេរបស់ខ្លួន។ Tiger នឹងបន្តគាំទ្រពួកគេតាមរយៈការបង្កើតការភ្ញាក់ផ្អើលដែលពួកគេមិនអាចនឹកស្មានដល់ ដូចជាកម្មវិធី « Uncaged Night » ពីជុំវិញពិភពលោក និង Uncage Street Food ឬ Air-ink Project។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.tigerbeer.com៕

ដកស្រង់ពី៖ Sabay