Social Network

មើល​ទៅរាង​​ តារា​កូរ៉េ​សុំ​ខ្មាស! ក្រោយ​លត់ដំ​បី​ខែ រ៉េត ស៊ូហ្សាណា ទទួល​បាន​ទម្ងន់ និង​រាង​ស្អាត​បំផុត

គិតមកត្រឹមថ្ងៃទី២៨ ខែធ្នូ នេះ តារាចម្រៀង រ៉េត ស៊ូហ្សាណា បានតមអាហារ និងហាត់ប្រាណ ដើម្បីសម្រកទម្ងន់បានរយៈពេលបីខែហើយ។

លទ្ធផលមួយដែលធ្វើឲ្យនាងភ្ញាក់ផ្អើលនោះ គឺទម្ងន់ធម្មតា៥៨ គីឡូក្រាម របស់នាង បានស្រកមកនៅត្រឹម៤៥ គីឡូក្រាមដែលជាទម្ងន់នាងចង់បាន និងពេញចិត្តបំផុត។ កញ្ញា រ៉េត ស៊ូហ្សាណា និយាយថា នៅពីក្រោយ នៃការស្រកគីឡូដល់ទៅ១៣គីឡូក្រាមក្នុងរយៈពេលតែ៣ខែនេះ គឺមានការលំបាកច្រើន។

នាងត្រូវហាត់ប្រាណ តមអាហារដែលនាងចូលចិត្ដ ញ៉ាំតែបន្លែ ដំឡូងផ្អែម ដោយថ្ងៃខ្លះមួយថ្ងៃពេញញ៉ាំតែផ្លែប៉ោម និងទឹកប៉ុណ្ណោះ ចំថ្ងៃដែលនាងត្រូវរត់លើម៉ាស៊ីនផង និងវាយបុកផងនោះ។

តារាចម្រៀងរាងតូចច្រឡឹង មើលទៅមិនចាញ់តួកូរ៉េ រ៉េត ស៊ូហ្សាណា បានសន្យាជាមួយប្រិយមិត្ដ ជាពិសេសអ្នកគាំទ្រនាងថា នឹងធ្វើវីដេអូមួយចែករំលែកពីបទពិសោធន៍ក្នុងការតមអាហារ និងហាត់ប្រាណ តាមការស្នើសុំរបស់ប្រិយមិត្ដក្នុងពេលឆាប់ៗ។ ហ្សាណាពោលថា នាងធ្វើបាន បងប្អូនទាំងអស់គ្នាក៏ធ្វើបាន ដើម្បីសុខភាពល្អ និងបង្កើនទំនុកទុកចិត្តលើខ្លួនឯង៕

ដកស្រង់ពី៖ Sabay