Social Network

ហេតុផលចម្បងតែមួយគត់ Rain មិនចង់ឲ្យប្រពន្ធមកធ្វើជាតារាក្នុងក្រុមហ៊ុនខ្លួន

ក្នុងភាគថ្មីមួយនៃកម្មវិធី Knowing Brothers កំពូលតារាកូរ៉េ Rain បានចែករំលែកហេតុផលមួយដ៏សាមញ្ញ ថាហេតុអ្វីលោកមិនចង់ឲ្យប្រពន្ធលោកគឺ Kim Tae Hee ចុះកុងត្រាជាមួយនឹងក្រុមរបស់លោក (RAIN COMPANY)។

ក្នុងវីដេអូនោះ Rain បាននិយាយថា លោកចង់ឲ្យក្រុមហ៊ុនខ្លួន ក្លាយជាក្រុមហ៊ុនដ៏ធំដូចផលិតកម្ម JYP ដែរ នៅថ្ងៃណាមួយ។ ដល់ចំណុចនេះ Seo Jang Hoon បាននិយាយថា៖ «បើអ្នកចង់ឲ្យក្រុមហ៊ុនធំដូច JYP ដូចនេះអត់គិតថាគួរតែមានមនុស្សសំខាន់ម្នាក់ក្នុងក្រុមហ៊ុនទេអី? ហេតុអ្វី នាង (Kim Tae Hee) មិននៅក្នុងក្រុមហ៊ុនហ្នឹង?» ចូលដល់ចម្លើយ Rain បាននិយាយថា លោកចង់ចែកជីវិតការងារ ឲ្យដាច់ពីជីវិតឯកជន។

Rain លើកឡើងថា៖ «បើទោះបី ចំពោះអ្នកដែលខ្ញុំស្រឡាញ់ ខ្ញុំគិតថា វាត្រឹមត្រូវហើយដែលត្រូវដាក់គម្លាតនាង ឲ្យឆ្ងាយពីក្រុមហ៊ុនដែលខ្ញុំធ្វើជា CEO ព្រោះចង់ចែកឲ្យដាច់រវាងការងារ និងគ្រួសារ»៕

 

ដកស្រង់ពី៖ Sabay