Social Network

រាប់​ឆ្នាំ​​មិន​ដែល​ឃើញ​ច្រៀង​សោះ ឥឡូវ​ទើប​ឃើញ មាន សូនីតា ច្រៀង​លើក​ទី​១ ស្ដាប់​ហើយ​វិនិច្ឆ័យ​ខ្លួន​ឯង!

កញ្ញា មាន សូនីតា ដែលប្រិយមិត្តហៅថា "រាជិនីក្រមា" នោះ ត្រូវបានគេមើលឃើញថាជាសិល្បការិនីមានទេពកោសល្យច្រើន ទាំងសម្ដែង ដើរម៉ូដ ពិធីការិនី និងការលេង Fashion ផ្ទាល់ខ្លួន។

ប៉ុន្តែជាមួយគ្នា រាប់ឆ្នាំហើយ សូនីតា មិនដែលឃើញចេញច្រៀងឲ្យប្រិយមិត្តបានឃើញឡើយ។ ចំពោះករណីនេះ មានការលើកឡើងថា សូនីតា មិនច្រៀង ដោយសារតែនាងមានបញ្ហាលើសំឡេង ពោលគឺសំឡេងរបស់នាង រាងមានសូរតូចខុសប្រក្រតីបន្តិច។ ដូច្នេះហើយ ទើបគេមិនដែលឃើញនាងច្រៀង និងគួបផ្សំថា នាងទំនងមិនសូវចូលចិត្តការច្រៀងនេះផង។

ប៉ុន្តែឥឡូវនេះ មានវីដេអូលេចមកហើយដោយបង្ហាញថា សូនីតា បានចូលខ្លួនមកបកស្រាយបទចម្រៀងជាលើកដំបូងហើយ។ រាជិនីក្រមា បានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា "ស្នាមថើបដំបូង" ឬ "First Kiss” នៅក្នុងថ្ងៃខួបកំណើតរបស់នាងកាលពីខែមុន។

ក្នុងវេលានោះ ដំបូងឡើយគេឃើញកញ្ញា រិទ្ធី លំអរកេសរ ត្រូវបានមិត្តភ័ក្ត្រស្នើឲ្យឡើងច្រៀង ប៉ុន្តែក្រោយមកតារា Original Song រូបនេះ បានដាក់សម្ពាធនេះទៅតារាស្រីវិញ។ ក្នុងកាលៈទេសៈប្រថុចញ៉ុច និងក្នុងថ្ងៃពិសេសរបស់ខ្លួនឯងផង រកបដិសេធមិនកើត ទីបំផុត មាន សូនីតា ក៏ព្រមទទួលយកក្បាលមេក្រូហ្វូន។

តោះ ឥឡូវស្ដាប់ទាំងអស់គ្នា ថាតើ សូនីតា ច្រៀងបានកម្រិតណា!

 

ដកស្រង់ពី៖ Sabay