Social Network

អបអរសាទរ! លោក Eco Vak Song បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយក្រោយសម្រាកព្យបាល ជិត១ខែ

ដំណឹងល្អមួយទៀតសម្រាប់បុគ្គលិកទូរទស្សន៍ហង្ស មាស ដោយនៅរសៀលនេះផលិតករ Eco Vak Song

បានសះស្បើយពីជំងឺកូវិដ-១៩ម្នាក់ទៀតហើយ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់ អង្រែក្រោម អស់រយៈ២២ថ្ងៃ យោងទៅពាក្យសម្ដីខ្លួនបានបញ្ជាក់។

លោក Eco Vak Song រកឃើញវិជ្ជមានកាលពីថ្ងៃទី១១ មីនាកន្លងទៅបន្ទាប់ពីមានទំនាក់ទំនងដោយ ប្រយោងជាមួយតារាចម្រៀងរួមទ្រនំលោក ណុប បាយ៉ារិទ្ធ។ ហើយផលិតកររូបនេះបានសម្រាកព្យា បាលនៅមន្ទីរពេទ្យចាក់អង្រែក្រោមអស់រយៈពេល២២ថ្ងៃ។ដោយឡែក នៅរសៀលថ្ងៃទី៣១ នេះ Eco Vak Song បានបញ្ជាកប្រាប់មហាជនលើបណ្ដាញសង្គមថាលោកបានជាសះស្បើយហើយ គ្រូពេទ្យក៏ បានអនុញ្ញាតឱ្យលោក ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅតែបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈ១៤ថ្ងៃ ដើម្បីឱ្យ ប្រាកដថា Van Song បានជាសះស្បីយពីជំងឺកាចសាហាវនេះ។

Eco vank Song៖ “ជំរាបសូរពុកម៉ែបងប្អូន មិត្តភក្រ័្តទាំងអស់ជាទីនឹករលឹក ថ្ងៃនេះគ្រូពេទ្យបាន អនុញ្ញាតអោយខ្ញុំបាទបានត្រលប់មកផ្ទះវិញហើយ ដោយធ្វើចត្តាឡីសក្ក័ ១៤ថ្ងៃនៅឯផ្ទះ។ អរគុណលោកគ្រូពេទ្យនឹងអ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពចាក់អង្រែក្រោមដែលបានយកចិត្តទុកដាក់មើលថែទាំខ្ញុំរហូតដល់ជាសះស្បើយពីជំងឺ Covid19 នេះ”។

មាហជន និងអ្នកសិល្បៈរួមអាជីពជាច្រើន បង្ហាញនូវការសប្បាតរីកយ៉ាងខ្លាំងក្រោយដឹងថាផលិតករ រូបនេះបានជាសះស្បើយមានសុខភាពឡើងវិញ ហើយមានការជូនពរ និងលើកទឹកច្រើន ទៀតផងដែរ៕

 

 

ដកស្រង់ពី៖ Sabay