ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ធ្លាប់បានចេញសេចក្ដីជូនដំណឹងពីការដាក់ឲ្យដំណើរការលេខកូដ *1200# ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្ដាច់រាល់សេវាកម្មបន្ថែមណាមួយ ដែលមិនមែនជាតម្រូវការប្រើប្រាស់ជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបញ្ជាក់ថា អ្នកប្រើប្រាស់បណ្ដាញសេវាទូរសព្ទចល័តភាគច្រើនជួបបញ្ហាកាត់ទឹកប្រាក់ គឺជាប់ពាក់ព័ន្ធនឹងសេវាកម្មផ្សេង។ ដូចនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតលេខកូដនេះឡើង (*1200#) ដើម្បីឲ្យអ្នកប្រើប្រាស់ធ្វើការផ្ដាច់ សេវាកម្មណាដែលពុំដឹងមូលហេតុ។
ដកស្រង់ពី៖sabay